Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្កាន
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថ្កើង :
- ថ្កើងថ្កាន គឺថ្កើងរុងរឿង, ថ្កើងមានកេរ្តិ៍ឈ្មោះខ្ពស់ត្រដែត ។
-
ថ្កាប់
( កិ.កិរិយាសព្ទ )
ចាប់ដោយតង្កាប់ ។
-
ថ្កាស
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទ ។
-
ថ្កូវ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ផ្លែទុំមានរសជូរបន្តិចៗ អាចបរិភោគជាអាហារបាន ។
-
ថ្កើង
( គុ.គុនសព្ទ )
ឧត្ដុង្គ, ឧត្ដម, ខ្ពង់ខ្ពស់, មានយសបរិពារ, មានគេចុះចូលរាប់អានច្រើន : ប្រទេសថ្កើង, ជាតិថ្កើង ។
-
ថ្កៀប
( កិ.កិរិយាសព្ទ )
ចាប់ដោយតង្កៀបឬចាប់កៀបដោយម្រាមជើងឬម្រាមដៃ ។
-
ថ្កោល
( កិ.កិរិយាសព្ទ )
រំពៃរង់ចាំមើល អំពីទីខ្ពស់ទៅទីទាប : ថ្កោលមើល ។ ថ្កោលទោស រំពៃគយគន់មើលទោសខុសរបស់អ្នកដទៃ : កុំថ្កោលទោសគេ; មនុស្សហ្នឹងមានរឿង រាជការមានបង្គាប់ឲ្យថ្កោលមើលតែរាល់ថ្ងៃ ។
-
ថ្កំ
( ប.បរិវារសព្ទ )
or ថ្កុំ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថ្កើង : ថ្កំថ្កើង ឬ ថ្កុំថ្កើង ។
-
ថ្គាម
( ន.នាមសព្ទ )
ធ្មេញធំៗ ដែលដុះនៅខាងចុងឆ្អឹងចង្កាទាំងពីរខាង មានទាំងខាងលើខាងក្រោម : ថ្គាមមនុស្ស, ថ្គាមដំរី, ថ្គាមខ្លា ។
-
ថ្គោល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលេចធ្លោឡើង, ដែលទ្រុលឬហុយទ្រលោមឡើង : ក្រពើងើបក្បាលថ្គោល; ផ្សែងថ្គោល ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>