Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទម្លុះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យធ្លុះពីម្ខាងទៅម្ខាង : ទម្លុះភ្លឺស្រែ, ខួងទម្លុះក្ដារ ។
- ទម្លុះទម្លាយ ធ្វើឲ្យធ្លុះធ្លាយ (ឲ្យឃើញតាមការណ៍ពិត) ព. ប្រ. ។
-
ទមភាព
( ន.នាមសព្ទ )
[ទៈមៈភាប ]
( បា.បាលី ( បាលីភាសា ) )
(ទមភាវ) ភាវៈនៃការទូន្មាន, ដំណើរទូន្មាន : ចិត្តប្រកបដោយទមភាព ។
-
ទយ
( គុ.គុនសព្ទ )
ដែលលយលើសចេញទៅក្រៅ : រាងទយ, គូទទយ ។
-
ទយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលយលើសចេញទៅក្រៅ : ទយគូទ, ផ្ទះទយគូទទៅរកថ្នល់ ។
-
ទរ
( កិ.កិរិយាសព្ទ )
កិន. គឺជេរ, ស្ដីឲ្យ, បន្ទោស; វាយ, ទះ, តប់... (ជាពាក្យសាមញ្ញសម្រាប់និយាយបញ្ឆៀងមិនចំពោះដំណើរជេរ, បន្ទោសជាដើមនោះទេ) : ខ្ញុំឥតដឹងរឿងហ្នឹងសោះ ស្រាប់តែគាត់មកដល់ភ្លាម តាំងទរខ្ញុំតែម្ដង ។ ស៊ី (ព. សា.) ឆ្កែទរនំអស់ ។ល។
-
ទលិទ្ទ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទៈលិត ]
or ទលិទ្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទលិទ្ទ; ទលិទ្រ) ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ; អ្នកកំសត់, មនុស្សទុគ៌ត : មនុស្សទលិទ្ទ ។ ស្ត្រីជា ទលិទ្ទា ។(ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ), ពួកអ្នកទលិទ្ទ គ្នាខំប្រឹងគិត រាវរកឧបាយ ឲ្យមានទ្រព្យធន សម្រាប់ប្រើចាយ នោះខំខ្វល់ខ្វាយ ក៏នៅតែទ័ល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ័ល ទៀតផង ។
-
ទលិទ្ទភាព
( ន.នាមសព្ទ )
[ទៈ-លិត-ទៈ ]
( បា.បាលី ( បាលីភាសា ) )
(ទលិទ្ទភាវ) ភាពនៃអ្នកក្រីក្រ, ការខ្សត់ទ្រព្យសម្បត្តិ, សេចក្ដីទ័លក្រ : ឱបងអើយ, ខ្ញុំសព្វថ្ងៃដោះដៃ ពីទលិទ្ទភាពពុំរួចទេ ។
-
ទល់
( កិ.កិរិយាសព្ទ )
ឃាំងឧច្ចារៈ, បស្សាវៈ គឺឃាំងអាចម៍, នោមឬមិនដើរខ្យល់ : ទល់មូត្រ, ទល់លាមក, ទល់ពោះ, ទល់ខ្យល់ ។
-
ទល់
( កិ.កិរិយាសព្ទ )
[ទល់ ]
or ទឡ្ហ
( បា.បាលី ( បាលីភាសា ) )
(ទឡ “មាំ, ធ្វើឲ្យមាំ”) ទ្រពីក្រោមឲ្យមាំឲ្យរឹងប៉ឹងដោយចន្ទល់ : ទល់ផ្ទះ ។
-
ទល់ផ្អក
( កិ.កិរិយាសព្ទ )
ចុកពោះខ្លាំង, ស្រងល់ឆ្អល់ខ្លាំងក្នុងពោះឬក្នុងទ្រូងដោយបណ្ដាលមកពីធ្លាក់ឬលោតពីទីខ្ពស់ : មិត្រខ្ញុំធ្លាក់ពីលើផ្ទះ ទល់ផ្អកប៊ិះនឹងស្លាប់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>