Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទទឹង
( កិ.កិរិយាសព្ទ )
យល់ទាស់, ជំទាស់, មិនបណ្ដោយតាម, រារាំងពីមុខ : ទទឹងឱវាទ, ទទឹងពាក្យចាស់ ។ ព. សុ. បុ. កុំរាមុខដឹង កុំទទឹងមុខសឹក ។ កិ. វិ. ដែលទើសច្រងាងរាំងពីមុខ : ឈើធំរលំទទឹងផ្លូវ, ដេកទទឹងផ្លូវ ។
-
ទទឹងទទែង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទទឹងនាំឲ្យទើសទែង : កុំដើរកាត់ផ្លូវទទឹងទទែង ។ ព. ប្រ. ដែលនាំឲ្យទាស់ខុសឆ្គងផ្ដេសផ្ដាស : កុំនិយាយទទឹងទទែងផ្ដេសផ្ដាសដូច្នេះ !
-
ទទឹងគាង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទទឹងចំគាងនាំឲ្យទើស : ម្ដេចក៏មកដេកទទឹងផ្លូវគាងត្រង់មាត់ទ្វារដូច្នេះ ?
-
ទទឹងថ្ងៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានបណ្ដោយពីខាងត្បូងទៅខាងជើង : រោងទទឹងថ្ងៃ ។ ន. ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ (ពីដើម) ឥឡូវរួមបញ្ចូលក្នុងខែត្រព្រៃវែង ។
-
ទទឹងទិស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[-ទឹស ]
ដែលទទឹងភាគទិស ពុំត្រូវតាមគោលបំណងឬដែលពុំត្រូវតាមទម្លាប់ : រៀបគ្រឿងតាំងទទឹងទិសយ៉ាងហ្នឹង ពុំត្រឹមត្រូវទេ ត្រូវរើរៀបតាំងជាថ្មីទៅ ! (ព. ទ្រ.) ។ ព. ប្រ. ដែលទទឹងទទែងផ្ទុយពីការណ៍ពិត : វានិយាយទទឹងទិស; សម្ដីទទឹងទិស (ព. ទ្រ.)
-
ទទឹម
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទាឌិម, ឌាឌិម ឬ ឌាលិម) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំស្រុក គ្រាប់ក្នុងផ្លែសម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់ ។ ឈ្មោះត្បូងព័ណ៌ក្រហមប្រហែលនឹងគ្រាប់ទទឹម : ត្បូងទទឹម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បទ្មរាគ និង បទុមរាគ ផង) ។
-
ទទុង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលខ្ពស់, ដែលលេចឡើងមើលពីចម្ងាយទៅឃើញខ្ពស់ស្ទុង : ភ្លឺស្រែខ្ពស់ទទុង, ភ្នំខ្ពស់ទទុង ។
-
ទទុង
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
គ្រប់សំពត់ពីលើក្បាល, ឬទទូរសំពត់លើក្បាល ។
-
ទទូច
( កិ.កិរិយាសព្ទ )
ត្រូវការមិនលែង, ធ្វើថែមដដែលៗ មិនលែង, សំដែងអាការច្រំដែល : ខ្ញុំបានឃាត់ថាកុំឲ្យទៅ វាចេះតែទទូចសុំទៅ ។
-
ទទូរ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
គ្របក្បាលដោយសំពត់ : ថ្ងៃក្ដៅណាស់ អ្នកយកឆត្រខ្ញុំបាំងទៅ, ខ្ញុំទទូរសំពត់ក៏បាន; ដេកទទូរ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>