Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទទ្រត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរទ្រតៗ ។
-
ទទ្រប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្របៗចូល ។
-
ទទ្រម
( កិ.កិរិយាសព្ទ )
ទ្រមៗ, ទាំងទ្រម ។
-
ទទ្រាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលញ័រញាក់ដូចគេទទាក់ ។
-
ទទ្រីបទទ្រប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្របៗ ញើបៗ ។
-
ទទ្រីបទទ្រាប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្រីបទ្រាបខ្លាំង : ដើរទទ្រីបទទ្រាប ។
-
ទទ្រីមទទ្រម
( កិ.កិរិយាសព្ទ )
ទ្រីមទ្រមខ្លាំង : គាត់ឈឺទទ្រីមទទ្រមម៉្លឹងហើយនៅតែខំត្រដរមក ព្រោះគាត់ខ្លាចចិត្តយើង (ដូចគ្នានឹង ទទ្រែមទទ្រម ដែរ) ។
-
ទទ្រឹប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្រឹបៗ បន្ដិចៗ : ខំដើរទទ្រឹបៗ ទៅ !
-
ទទ្រើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទ្រើកៗ រឿយៗ : ភ័យញ័រទទ្រើក, រងាទទ្រើក ។
-
ទទ្រើត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានលំនាំទ្រើតៗ បែបទទាក់ : ញាក់ទទ្រើត ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>