Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទទ្រេតទទ្រោត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលងាកទៅខាងទ្រេតទៅមុខ, ទ្រេតចុះទ្រេតឡើងរឿយៗ, ស្ទើរដួលស្ទើរទេ : ដំណើរទទ្រេតទទ្រោត; ដើរទទ្រេតទទ្រោត ។
-
ទទ្រែមទទ្រម
( គុ.គុនសព្ទ )
ដែលទ្រែមទ្រមខ្លាំង (ដូចគ្នានឹង ទទ្រីមទទ្រម ដែរ) ។
-
ទធាក់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធាក់កន្ត្រាក់ ឬធាក់កន្ត្រាក់រឿយៗ : ទធាក់ជើង; ដេកទធាក់ ។
-
ទធិ
( ន.នាមសព្ទ )
[ទៈធិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ទឹកដោះជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
-
ទន់
( គុ.គុនសព្ទ )
ទីទៃពីរឹង គឺដែលបត់បែន, ពត់, ច្របាច់ច្របល់បាន មិនបាក់មិនបែក : សាច់ទន់ ។
-
ទន់ដី
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ឫសវាប្រើជាថ្នាំបញ្ចុះបាន តែបើប្រើខុសបែបហួសកម្រិតនាំឲ្យចុះខ្លាំងណាស់ (គេពុំសូវហ៊ានប្រើទេ) ។
-
ទន់ភ្លន់
( គុ.គុនសព្ទ )
ល្វាសល្វន់, សុភាព : ឫកពាទន់ភ្លន់, សម្ដីទន់ភ្លន់ ។
-
ទន្ត
( ន.នាមសព្ទ )
[ទ័ន ឬ ទន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធ្មេញ, ភ្លុក; (រ. ស.) ព្រះទន្ត (ធ្មេញក្សត្រ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ទន្តា (ទ័ន-តា) ធ្មេញទាំងឡាយ ។
-
ទន្ត
( កិ.កិរិយាសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ជម្រះធ្មេញនៅពេលលុបលាងមុខមាត់ : លោកគ្រូតើនអើយ កំពុងទន្ត គឺលោកគ្រូកំពុងលុបលាងព្រះភក្រ្តជម្រះព្រះទន្ត ។ (រ. ស. បុ.) : ស្ដេចតើនចាកនិទ្រា នៅវេលាព្រហាមស្រាង មានគ្រប់គ្រឿងសម្អាង ស្ដេចទ្រង់ទន្តជម្រះភក្ត្រ (ទ្រង់ស្រពព្រះភក្ត្រជម្រះព្រះទន្តា) ។ ក្នុងសាស្ត្រាល្បែងមានច្រើនអន្លើ ។
-
ទន្តកម្ម
( ន.នាមសព្ទ )
[ទ័ន-តៈ-កាំ]
( បា.បាលី ( បាលីភាសា ) )
កិច្ចការខាងធ្មេញ, មុខរបរខាងធ្មេញ; មុខរបរខាងឆ្លាក់ភ្លុករចនាធ្វើជាវត្ថុផ្សេងៗ : ទន្តកម្ម ជាមុខការមួយមានផលប្រយោជន៍ច្រើន, គួរប្រកបទន្តកម្ម ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>