Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្មង់
( គុ.គុនសព្ទ )
តូវម៉ូវ, ធ្មឹង មិនសូវស្ដីនិយាយ (តាមធម្មតាពីកំណើតមក) : មនុស្សធ្មង់ ។
-
ធ្មត់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អត់ :
- អត់ធ្មត់ គឺទ្រាំអត់ឲ្យតែរួចក្នុងគ្រា ក្នុងស្របក់មួយៗ ។
-
ធ្មប់
( ន.នាមសព្ទ )
ឈ្មោះមន្តអាសិរពិសមួយប្រភេទ ជាគូគ្នានឹងអាប : ត្រូវធ្មប់, មេធ្មប់ (ជាចំណេះអាក្រក់ក្រៃ ហៅថា ទុព្វិជ្ជា ឬ ទុព្វិទ្យា; សំ. ទុរ្វិទ្យា) ។
-
ធ្មា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទមានខ្លឹមរឹង, ត្រួយខ្ចីប្រើជាអន្លក់បាន ជាឈើមានបន្លា ។
-
ធ្មាំង
( កិ.កិរិយាសព្ទ )
ដែលកាងសំកាំងស្លឹកត្រចៀក ដើម្បីនឹងស្ដាប់ឲ្យជាក់ (សត្វ) ដំរីធ្វើស្លឹកត្រចៀកធ្មាំង ។
-
ធ្មឹង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
នៅស្ងៀមមិនស្ដី, ទ្រមឹង : អង្គុយធ្មឹង, ឈរធ្មឹង ។
-
ធ្មុង
( ន.នាមសព្ទ )
អវយវៈស្រួចមុតមានពិសសម្រាប់ការពារខ្លួនរបស់ត្រីពួកខ្លះ : ធ្មុងត្រីអណ្ដែង, ធ្មុងត្រីកញ្ចុះ ។ ព. ប្រ. កាច់ធ្មុង លះបង់ចោលនូវចិត្តពាលកំណាចកាចសាហាវ ។
-
ធ្មុងកញ្ចុះ
( ន.នាមសព្ទ )
ឈ្មោះឈើរនាមមួយប្រភេទ មានបន្លាស្រដៀងនឹងធ្មុងត្រីកញ្ចុះ ។
-
ធ្មើង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ធ្ងើង, ទើងមើង ។
-
ធ្មេច
( កិ.កិរិយាសព្ទ )
បិទប្រស្រីដោយត្របកភ្នែក ។ ព. ប្រ. ធ្មេចភ្នែក កិ. ឃើញធ្វើជាមិនឃើញដោយមិនយកចិត្តទុកដាក់...។ ទាំងធ្មេច ឬទាំងធ្មេចភ្នែក កិ. វិ. ទាំងទាល់ ឬដោយល្ងង់មិនយល់ : ធ្វើការទាំងធ្មេចភ្នែក, ស៊ីទាំងធ្មេចភ្នែក ។ មនុស្សធ្មេចភ្នែក គុ. មនុស្សដែលមិនយកចិត្តទុកដាក់នឹងកិច្ចការទាំងពួង ឬមនុស្សដែលល្ងង់សូន្យឈឹង ។ ចុះហត្ថលេខាធ្មេចភ្នែក ឬចុះហត្ថលេខាខ្វាក់ ចុះហត្ថលេខាដោយឥតបានមើលសេចក្ដីក្នុងលិខិតនោះសោះ ឬចុះហត្ថលេខាលើក្រដាសលាតឥតមានអក្សរ (ដោយគេបញ្ឆោត) ។
<< Prev 1 ... 10 11 12 13 14 15 16 Next >>