Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្លក
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទពួកចំបក់ ផ្លែទុំសាច់ម៉ដ្ឋស្រដៀងនឹងក្រមួនមាត់ ក្លិនក្រអូបល្ងាន់ មានម្លប់ក្រាស់ជិតត្រឈៃ ។
-
ធ្លា
( ន.នាមសព្ទ )
ផ្លូវធំដែលបររទេះបាន : ផ្លូវធ្លា, ដើរតាមធ្លា ។ ទីលានជាលំហ : ធ្លាមុខផ្ទះ ។
-
ធ្លាក់
( កិ.កិរិយាសព្ទ )
របូតពីលើជ្រុះចុះមកក្រោម : ធ្លាក់អីវ៉ាន់ពីលើរានហាល ។ របូតមាត់ចេញសំដីប្រាប់ការណ៍ពិត : សួរឈ្លេចទាល់តែធ្លាក់សំដីពិត ។ ធ្លាក់ខ្លួន ចុះសិរីខូចយសស័ក្ដិ ឬទ្រព្យសម្បត្តិ ។ល។
-
ធ្លាប់
( ន.នាមសព្ទ )
តែង, តែងតែ, រមែង, ដែលមានទម្លាប់ : ស្រុកនុ៎ះខ្ញុំធ្លាប់ទៅហើយ, ការនុ៎ះខ្ញុំធ្លាប់ធ្វើហើយ; លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក ។ ធ្លាប់តែបានសុខស្រួល តែងតែបានសុខស្រួល ។ ធ្លាប់តែនិយាយត្រង់ តែងតែនិយាយត្រង់ ។ល។
-
ធ្លាប់តែ
( ន.នាមសព្ទ )
បានធ្វើច្រើនដងពីមុនមកហើយ ហើយទង្វើនោះប្រព្រឹត្តទៅដដែលៗ ជាប់ជាទម្លាប់ ។
-
ធ្លាយ
( កិ.កិរិយាសព្ទ )
រហែក, ធ្លុះ, របើក ដោយមានកម្លាំងខ្លាំងឬមានទម្ងន់មកពិតប៉ះច្រាន : ទូកធ្លាយ, ទំនប់ធ្លាយ, បូសធ្លាយ ។ បញ្ចេញវាចាប្រាប់អាថ៌កំបាំង : ខ្ញុំសួរចុចចំលើរឿងហ្នឹងទៅ ស្រាប់តែគាត់ធ្លាយប្រាប់ត្រង់ៗអស់ឥតសល់ ។ល។
-
ធ្លាយ
( ន.នាមសព្ទ )
ចង្កោមផ្លែដូង, ផ្លែត្នោត, ទន្សែជាដើម : ដូងមួយធ្លាយ, ត្នោតមួយធ្លាយ ។
-
ធ្លាំង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យ ស្រាត, ពាក្យលែងខ្លួនឲ្យជាក់ស្ដែង : ស្រាតធ្លាំង គឺស្រាតទាំងស្រុង (ច្រើននិយាយចំពោះតែកូនក្មេងតូច) ។ លែងខ្លួនធ្លាំង គឺលែងខ្លួនមានតែសម្លៀក ។
-
ធ្លីង
( កិ.កិរិយាសព្ទ )
ចងរួបជើងទាំង ២ ដោយទន្លីង : ធ្លីងដំរី ។
-
ធ្លុង
( ន.នាមសព្ទ )
តួសរសៃខ្មាញ់ដែលត្រកួញឬធ្លូញ : វេញបញ្ចូលធ្លុង, ខ្សែពីរធ្លុង, ខ្សែបីធ្លុង ។ ព. ប្រ. ធ្លុងមួយ ឬត្រូវធ្លុងគ្នា គឺរួមគំនិតគ្នា, វេញគំនិតចូលគ្នាដូចគេវេញខ្សែបញ្ចូលធ្លុង ។
<< Prev 1 ... 10 11 12 13 14 15 16 Next >>