Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្លុង
( កិ.កិរិយាសព្ទ )
or ធ្លួង
ដែលច្រហឥតមានអ្វីទើស : ទ្វារច្រហធ្លុង; មើលទៅឃើញធ្លុង ។
-
ធ្លុញ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្លូញ ១ កិ.) ។
-
ធ្លុះ
( គុ.គុនសព្ទ )
ដែលមានប្រហោងរហូតទៅម្ខាង : ក្អមធ្លុះ ។ ព. ប្រ. ប្រើជា កិ. ឬ កិ. វិ.
- ក្រឡេកធ្លុះ គឺក្រឡេកឃើញហេតុ, ឃើញសេចក្ដីកំបាំងច្បាស់ប្រាកដ ។ ចាក់ធ្លុះ គឺត្រាស់ដឹង ។ ធ្លុះធ្លាយ ធ្លុះត្រាតែធ្លាយ ។ ព. ប្រ. ចេះ ឬ យល់ឥតទើសទាល់ : ចេះធ្លុះធ្លាយ, យល់ធ្លុះធ្លាយ ។ ក្រឡេកឃើញធ្លុះ ឃើញច្បាស់ឥតកំបាំង ។ល។
-
ធ្លូ
( គុ.គុនសព្ទ )
ដែលមើលទៅឃើញទ្រលូ :
- ត្រង់ធ្លូ គឺត្រង់ស្រលួតស្រឡះ ។
-
ធ្លូញ
( កិ.កិរិយាសព្ទ )
ត្រកួញខ្សែ, ហប់ខ្សែ (ប្រើតាមទម្លាប់ដោយស្រុក), អ្នកស្រុកខ្លះហៅ ធ្លុញ ។
-
ធ្លូញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ធ្លុញ
ពាក្យសម្រាប់ចម្រើនពាក្យខុស, ពាក្យឃ្វាងឲ្យប្រាកដ :
- ខុសធ្លូញ ឬ ខុសធ្លុញ គឺខុសទទេសោះឥតត្រូវតិចតួចឡើយ ។
-
ធ្លួង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលច្រហគ្រហួងឥតមានអ្វីទើស : ទ្វារច្រហធ្លួង, មើលទៅឃើញធ្លួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្លុង ២ ឬ ធ្លួង គុ. ឬ កិ. វិ. ទៀតផង) ។
-
ធ្លែរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ធ្លែល
ពាក្យសម្រាប់ចម្រើនពាក្យលៀនឲ្យឃើញជាក់ស្ដែង :
- លៀនធ្លែរ គឺលៀនខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្លែ ផង) ។
-
ធ្លោ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
លឿនទៅមុខឬទៅលើ ដូចគេលោខ្លួនទៅដោយជាក់ច្បាស់ : លេចធ្លោ, គោមហោះឡើងធ្លោ ។
-
ធ្លោយ
( កិ.កិរិយាសព្ទ )
ធ្វេស, ប្រហែស, ភ្លាំងភ្លាត់ស្មារតី, ភ្លាំងភ្លាត់គំនិត : ធ្លោយគំនិត ។
<< Prev 1 ... 10 11 12 13 14 15 16 Next >>