Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធួន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថួន) ។
-
ធៀប
( កិ.កិរិយាសព្ទ )
ផ្គូរបស់ច្រើនមុខប៉ាន់មើលឲ្យដឹងថាខាងណាល្អ-អាក្រក់ ឬខាងណាតិច-ច្រើនជាងគ្នា ជាដើម : ធៀបគ្នាមើលទៅ ឃើញថារបស់អ្នកគ្រាន់បើជាងរបស់ខ្ញុំ ។ ប្រើជាមួយនឹងពាក្យ ប្រៀប ក៏មាន : ប្រៀបធៀប គឺប្រដូចដោយធៀបគ្នាមើល ។
-
ធេង
( គុ.គុនសព្ទ )
ដែលគ្មានសោះ, ទទេសោះ, សោះសូន្យ : រលីងធេង, ស្អាតធេង ។ ល្វឹងល្វើយ, ទូលាយក្រៃពេក (ប្រើជាមួយនឹងពាក្យ ធំ) : ផ្ទះធំធេង, សមុទ្រធំធេង ។
-
ធេងធោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឃ្លេងឃ្លោង; ស្រាលខ្លួនមិនមាំមួនដោយថយកម្លាំង : ដើរធេងធោង; ដំណើរធេងធោង ។
-
ធោវកៈ
( ន.នាមសព្ទ )
[--វៈ--]
( បា.បាលី ( បាលីភាសា ) )
(ធោវក) អ្នកបោកគក់លាងជម្រះសម្អាតគ្រឿងសម្លៀកបំពាក់ជាដើម (បើស្ត្រីជា ធោវិកា) ។
-
ធោវនដ្ឋាន
( ន.នាមសព្ទ )
[--វៈ ន័ត-ឋាន]
ទីកន្លែងសម្រាប់លាងជម្រះសម្អាតសម្លៀកបំពាក់, កំពង់ទឹកសម្រាប់បោកគក់ជាដើម ។
-
ធំ
( គុ.គុនសព្ទ )
ទីទៃពីតូច គឺមានរូបមានសំណុំសំនួនច្រើនជាងគេ ។
- ធំធាត់ ឬ ធាត់ធំ ដែលធំផងធាត់ផង ។ (ព. ប្រ.) ដែលកាន់តែដុះដាលកើតកាលវាលគុម្ពតាមលំដាប់កាលឡើង : ឥឡូវនេះ វាកាន់តែធំធាត់ក្រែលហើយ ។
-
ធំ
( បុ. ស.បុរិសសព្ទនាម )
ពាក្យសម្រាប់ក្មួយហៅបងប្រុសឬបងស្រីរបស់បិតាឬរបស់មាតា ក្នុងទីចំពោះមុខឬកំបាំងហៅក៏បាន : អញ្ជីញធំអង្គុយ; ពាក្យទំយើថា អ៊ំ; បើក្នុងទីកំបាំងច្រើនហៅថា ឪពុកធំ គឺធំប្រុស, ម្ដាយធំ គឺធំស្រី; អ្នកដទៃមិនមែនជាញាតិ ដែលមានអាយុច្រើនស្រករនឹងឪពុកធំឬម្ដាយធំ ក៏ហៅ ធំ ឬ អ៊ំ បានដែរ ។
-
ធ័ក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធាក់) ។
-
ធ្ងន់
( គុ.គុនសព្ទ )
ទីទៃពីស្រាល គឺមានទម្ងន់ : អង្ករមួយបាវនេះធ្ងន់ណាស់ ខ្ញុំលីមិនរួចទេ ។ ជ្រុល, ដាបខ្លាំង : ជំងឺធ្ងន់, របួសធ្ងន់ ។ យូរ, ក្របានសម្រេចផល :
- ស្រូវធ្ងន់ គឺស្រូវដែលធ្វើយូរខែទើបបានផ្លែទុំ ។ ព. ផ្ទ. ស្រូវស្រាល ។ ថ្លង់, ស្ដាប់មិនសូវឮ :
- ធ្ងន់ត្រចៀក ។ មានអំណត់, ដែលស៊ូទ្រាំអត់ធ្មត់ មិនងាយខឹងច្រឡោតផ្ដេសផ្ដាស : មនុស្សនេះ មានចិត្តធ្ងន់ណាស់ ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 16 Next >>