Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្អន់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអន់ : បង្អន់កម្លាំង, បង្អន់ល្បឿន; ដើរបង្អន់ជើង ។
-
បង្អរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអរ, នាំឲ្យអរ; ច្រើននិយាយថា បង្អួតបង្អរ គឺបង្អួតឲ្យអរ ឲ្យស្ងើច ឲ្យស្រឡាញ់ ។
-
បង្អស់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអស់; ថែមសម្លបង្អស់បាយ; បង្អស់ទ្រព្យ ។
-
បង្អាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអាក់, បង្អាក់ដំណើរ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្ទច់ ផង) ។
-
បង្អាច
( ន.នាមសព្ទ )
ការញ៉ាំងចិត្តឲ្យអាច, សភាពអាច : ប្រព្រឹត្តបានត្រឹមតែបង្អាចរបស់ខ្លួន; មនុស្សមានបង្អាចខ្សោយ ។ ប្រើជា កិ. ក៏បាន “ធ្វើឲ្យអាច” ។
-
បង្អាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអាប់ : បង្អាប់មុខ, បង្អាប់កេរ្តិ៍ឈ្មោះ, បង្អាប់វង្សត្រកូល ។
-
បង្អុរ
( កិ.កិរិយាសព្ទ )
ធ្លាក់ភ្លៀង, និយាយក្លាយជា បង្អោរ ក៏មាន, កុំសរសេរតាម ពីព្រោះពាក្យ បង្អោរ នេះដូចជា ឆ្នាំកុរ, កណ្ដុរ, ខ្នុរ, សម្បុរ និយាយថា ឆ្នាំកោរ, កណ្ដោរ, ខ្នោរ, សម្បោរ ដូច្នោះដែរ, បើគ្រាន់តែនិយាយជាពាក្យសាមញ្ញក៏មិនជាអ្វីឡើយ, កុំសរសេរតាមហ្នឹង ។
-
បង្អូន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអូន (មិនសូវប្រើ, ច្រើនប្រើថា បង្អាប់បង្អូន ឬ បង្អាប់បង្អោន គឺធ្វើឲ្យអាប់អូន ឬធ្វើឲ្យអាប់ឱន) ។
-
បង្អូស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអូស, ដាក់ឲ្យអូស : បង្អូសនង្គ័ល ទឹមគោឲ្យអូសនង្គ័ល ។ កិ. វិ. ដើរបង្អូសជើង ដើរលើកជើងស្ទើរមិនផុតពីដី ហើយឈានអូសបន្តិចៗ ។ និយាយបង្អូស និយាយសម្ដីយឺតៗ ម្លាយៗ ។
-
បង្អួច
( ន.នាមសព្ទ )
រង្វះជញ្ជាំងគេហដ្ឋាន ធ្វើសម្រាប់ឲ្យខ្យល់ និងពន្លឺចេញចូលបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាតបាន ក្នុងពាក្យ វាត (--តៈ) ន. សំ. បា. ផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>