Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្អែប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអែប, ឲ្យជិតគ្នា ។
-
បង្អែម
( ន.នាមសព្ទ )
ចំណីផ្អែម ។ ព. ផ្ទ. ចម្អាប ។
-
បង្អោង
( ន.នាមសព្ទ )
ឈើឬឫស្សីមានកាំសម្រាប់ឡើងឈើខ្ពស់ : បង្អាងត្នោត, ឡើងតាមបង្អោង ។
-
បង្អោត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអោត គឺធ្វើសំឡេងឲ្យអោតខ្ពស់ឡើង : ខំប្រឹងបង្អោតសំឡេងឲ្យឮខ្លាំង ។
-
បង្អោន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឱន, ឲ្យទន់ចុះ : បង្អោនកាយ, បង្អោនក្បាល ។
-
បង្អោរ
( កិ.កិរិយាសព្ទ )
ពាក្យក្លាយឃ្លាតពី បង្អុរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
បង្អៅ
( កិ.កិរិយាសព្ទ )
ពន្យុះ, ញុះ ដោយប្រើពាក្យថា អៅ ! ឬថា អៅៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។ បុរាណសរសេរ ឪ! ឬ ឪៗ! (ស. អៅ “យក” ។
-
បច្ចន្តគ្រាម
( ន.នាមសព្ទ )
[ប៉័ច-ច័ន-តៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បច្ចន្តគាម; ប្រត្យន្តគ្រាម) ស្រុកនៅចុងដែន, ស្រុកនៅជិតព្រំប្រទល់ដែន (ចុងស្រុក; ព. សា. ស្រុកចុងកាត់មាត់ញក) ។
-
បច្ចន្តជនបទ
( ន.នាមសព្ទ )
[ប៉័ច-ច័ន-តៈ ជៈនៈបត់ ឬ-ជន់-នៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រត្យន្ត--) ជនបទនៅចុងដែន ។
-
បច្ចន្តប្រទេស
( ន.នាមសព្ទ )
[ប៉័ច-ច័ន-តៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បច្ចន្តប្បទេស; ប្រត្យន្តប្រទេឝ) ប្រទេសជាចុងនៃប្រទេសធំៗ ។ ក្នុងគម្ពីរវិន័យខាងព្រះពុទ្ធសាសនា មានសេចក្ដីចង្អុលប្រាប់បញ្ជាក់ដោយដាច់ខាតថា ប្រទេសទាំងប៉ុន្មានក្រៅអំពី មធ្យមប្រទេស គឺប្រទេសឥណ្ឌាភាគបណ្ដាលចេញ ហៅថា បច្ចន្តប្រទេស ទាំងអស់; ឯមធ្យមប្រទេសនោះ ហៅថា ជម្ពូទ្វីប វិញក៏បាន ។
<< Prev 1 ... 15 16 17 18 19 20 Next >>