Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្ក្រៀក
( កិ.កិរិយាសព្ទ )
ចងក្រៀកឲ្យនៅតែក្នុងទីមួយ មិនឲ្យទៅណាបាន ។ ព. ប្រ. ខាំង, ឃាត់ ទុកឲ្យនៅតែក្នុងទីមួយ មិនឲ្យទៅណាបាន : បង្ក្រៀកកូនមិនឲ្យចេញទៅណា ។
-
បង្ខក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខក, នាំឲ្យខកដំណើរ, ឲ្យខកពេល : គាត់បង្ខកឲ្យខុសពេលអស់ ។
-
បង្ខន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខនវេលា ។
-
បង្ខាក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខាក, ឲ្យខ្ជាក់ចេញ ។
-
បង្ខាត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខាត, នាំឲ្យខាត : បង្ខាតកម្លាំង, បង្ខាតទ្រព្យ ។
-
បង្ខាន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខាន : បង្ខានមិនឲ្យទៅ ។
-
បង្ខាំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខាំក្នុងមាត់ : បង្ខាំបង្ហៀរសេះ ។ ធ្វើឲ្យខាំជាប់គ្នា : បង្ខាំដំណាប់ក្បាលអណ្ដែង ។
-
បង្ខាំង
( កិ.កិរិយាសព្ទ )
ខាំងទុកមិនឲ្យទៅណាបាន ។
-
បង្ខិត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខិត : បង្ខិតរបង, បង្ខិតគោលព្រំប្រទល់ ។
- បង្ខិតបង្ខំ បង្ខំខ្លាំងហាក់ដូចជាឲ្យចេះតែខិតចូលទៅនឹងថយក្រោយវិញពុំបាន ។
-
បង្ខុស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខុស : កុំមកបង្ខុសខ្ញុំទៀត ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>