Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ចាប់ៗ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចប់ៗ) ។
-
ផ្ចាល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យចាល, ឲ្យរាងចាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចាញ់ ផង) : សង្ឃផ្ចាលភិក្ខុដែលមានមានះរបឹងរឹងរូស ។
-
ផ្ចិត
( ន.នាមសព្ទ )
អវយវៈត្រង់ពាក់កណ្ដាលពោះ ។ ប៉ែកដែលជាសូន្យត្រង់ពាក់កណ្ដាល : ផ្ចិតភូមិ, ផ្ចិតផែនដី (គួរប្រយ័ត្ន កុំនិយាយ ផ្សិត) ។
-
ផ្ចិតផ្ចង់
( កិ.កិរិយាសព្ទ )
ធ្វើដោយផ្ចង់អស់ពីចិត្ត អស់ពីចំណង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចង់ ផង) ។ កិ. វិ. : ធ្វើការផ្ចិតផ្ចង់ ។
-
ផ្ចឹក
( ន.នាមសព្ទ )
ឈ្មោះឈើខ្លឹមមានសាច់រឹងជាប់ធន់បានយូរសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗមានធ្វើសសរផ្ទះជាដើម ។
-
ផ្ចុក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលជិតណាស់ហាក់ដូចគេយកអ្វីទៅចុក : បាញ់ផ្ចុក, ដាក់ផ្ចុក ។
-
ផ្ចុងផ្ដើម
( កិ.កិរិយាសព្ទ )
ទំនុកបម្រុងឲ្យឃើញចុងឃើញដើម គឺប្រដុងប្រជាដោយសព្វគ្រប់ឲ្យដុះដាលចម្រើន : មាតាបិតាផ្ចុងផ្ដើមកូនឲ្យរៀនសូត្រ ឬ ឲ្យធ្វើការរកស៊ី ។
-
ផ្ចុច
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
សូរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឲ្យគេចកែរួច : ផ្ចុចសួរ; សួរផ្ចុច ។
-
ផ្ចោត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើឲ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ : ព្រានផ្ចោតកាំភ្លើងពីលើធ្នះបាញ់សំដៅ ជ្រូកព្រៃ; បាញ់ផ្ចោត ។
-
ផ្ញាច់ៗ
( ឧ.ឧទានសព្ទ )
សូរឮដោយទំពា : ទំពាផ្ញាច់ៗ (ព. សា.) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>