Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផូក
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ផូក អ. ថ. ភូក ប្រើជា កិ. “ចង...”) ចំណង, កណ្ឌ, ខ្សែ (ចំពោះតែសាស្ត្រាស្លឹករឹត) :
- សាស្ត្រាមួយផូក គឺសាស្ត្រា ១ កណ្ឌ ឬ ១ ខ្សែ ។
-
ផូង
( ឧ.ឧទានសព្ទ )
សូរឮដោយទះ, គោះ, លាន់, បែក, ផ្ទុះ ជាដើម ។ ផូងផាង សូរឮផូងផងផាងផងលាយច្រឡំគ្នា ។ ស្ដីឲ្យផូងៗ ស្ដីថាឲ្យពេញមាត់ពេញសំឡេងឥតសំចៃ ឥតកោតញញើត ។
-
ផូយ
( ន.នាមសព្ទ )
or ភយ
( ចិ.ចិន (ភាសាចិន) )
ក្រដាសគូសជាក្រឡាតារាងសរសេរអក្សរប្រាប់ឈ្មោះរូបហួយទាំង ៣៦ សម្រាប់ឲ្យគូសឬដៅចាក់ហួយ; តាមធម្មតា ច្រើនតែសរសេរអក្សរចិន ព្រោះហួយជាល្បែងមានដើមកំណើតអំពីជាតិចិន ទាំងមេចេញហួយក៏ច្រើនតែចិនដែរ ។
-
ផូរផង់
( ឧ.ឧទានសព្ទ )
ត្រចង់, ប្រផូរ, បំព្រង, ឥតមន្ទិល : មុខផូរផង់, ចិត្តផូរផង់ ។
-
ផូស
( ឧ.ឧទានសព្ទ )
សូរឮដោយអ្វីៗ បែកឬផ្ទុះ ។
-
ផួយ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
សំពត់សាច់ក្រាស់ផ្ទាំងធំ ធ្វើដោយអំបោះ, សំឡីឬរោមចៀមជាដើម សម្រាប់ដណ្ដប់ការពាររងា ។ សរសេរ ភួយ ក៏បាន ព្រោះ ផ និង ភ ស្រៈអួ មានសំឡេងដូចគ្នា ។ ព. វិ. ពុ. ក្នុងបាតិមោក្ខ ហៅ សន្ថត ឬ សន្ថ័ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
-
ផើង
( ន.នាមសព្ទ )
ភាជនៈដីមួយប្រភេទរាងមូលក្រោមទូលាយលើឬរាងមានក្អេងមាត់តូចក៏មាន សម្រាប់ដាក់អ្វីៗ ឬដាំឈើផ្កា, ឈើសម្រាប់តាំង : ផើងផ្កា, ត្រប៉ែមួយផើង ។
-
ផើត
( កិ.កិរិយាសព្ទ )
or ផឺត
ហើបឡើង, ហើបហើរ ។ កិ. វិ. ប៉ផ្អុកហើបៗ : ញ័រពោះផើតៗ ។
-
ផើម
( កិ.កិរិយាសព្ទ )
មានគ័ភ៌, មានកូនក្នុងផ្ទៃ ។ ស្ដេចស្រ្តីផើមហៅ ទ្រង់គ័ភ៌ ។ ស្ត្រីជាម្នាងក្សត្រផើម ហៅ មានគ័ភ៌ ។ ស្រ្តីទាំងពួងផើម ហៅ មានផ្ទៃពោះ (ព. រ.); ឬ ព. សា. ហៅ មានពោះពុង ។
- ផើមព្រៃ ផើមដោយស្មន់អន្ធករ (ព. ទ្រ. ម.) ។
- ស្រូវផើម ស្រូវមានផ្កាមិនទាន់ចេញ ។
-
ផើម
( ន.នាមសព្ទ )
ឈ្មោះដំបៅមួយប្រភេទកើតនៅបាតជើង ឬកែងជើង កខ្ទុះខាប់នៅតែខាងក្នុង ឡើងសម្បុរស្បែកលឿង : ដំបៅផើម ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>