Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពពូក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពពួក) ។
-
ពពូន
( កិ.កិរិយាសព្ទ )
ពូនចុះពូនឡើង : មនុស្សរត់ពពូន គឺពួកមនុស្សរត់ជ្រួលច្របល់ពូនស្ទើរប៉ះទង្គិចគ្នា (ប្រើជា ប្រពូន វិញក៏បាន) ។
-
ពពូល
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបមួយប្រភេទ រូបស្រដៀងនឹងពា្រប តែតូចជាងបន្តិច សម្បុរបៃតងប្រផេះ មានផ្លែឈើជាចំណី : ពពូលមួយហ្វូងស៊ីផ្លែជ្រៃ ។
-
ពពូលថ្ម
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹករាងជមស្រួចទ្រវែងសាច់រឹងស្និទ្ធ : ពពូលថ្មជាឈើមានសាច់ស្និទ្ធរឹង ។
-
ពពូលទឹក
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ បែបភាពស្រដៀងនឹងពពូលថ្ម ស្ទើរចាប់ច្រឡំ តែមានស្លឹកធំទ្រើសជាងច្រើនដុះនៅទីទំនាប ។
-
ពពួក
( ន.នាមសព្ទ )
or ពពូក
ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើន ដោយឡែកៗ ទីទៃៗពីគ្នា : ពពួកសត្វ, ពពួកជន ឬ ពពូកសត្វ, ពពូកជន ។
-
ពពើម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពើមៗ ព្រោះងងឹតមើលមិនច្បាស់ : ងងឹតពពើម, ដើររាវពពើម ។
- ពពាក់ពពើម ពើមៗពពាក់ពពូនលើគ្នា : ងងឹតចាក់ភ្នែកពុំយល់ នាំគ្នាដើរពពាក់ពពើមដួលតិតដួលតូង ។
-
ពពេច
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបមាឌតូចមួយប្រភេទ ពួកចាប មានសម្ដីច្រើន និយាយចេចចាចៗមិនសូវស្រាក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពពេចទុំមែកពពូលថ្ម កុកសហើរព្រាតលើបឹងធំ ត្រយងយំថ្ងូរសូររងំ វាទំលើមែកពពូលទឹក ។
-
ពពេចចង្វា
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ស្លឹកតូចស្រួចទ្រវែង ផ្កាសម្បុរ-សក្លិនក្រអូប គេច្រើនគាស់មកដាំនឹងផើងប្រើជាគ្រឿងតាំង ។ អ្នកស្រុកខ្លះហៅត្រឹមតែ ពេចចង្វា ។
-
ពពេន
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពេនពាក់លើគ្នា; ដែលពេនលើគ្នា ឬពេនចុះពេនឡើង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>