Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពព្រើស
(ម.ព. ប៉ប្រឹស ២ គុ.) ។
-
ពព្រៀក
( គុ.គុនសព្ទ )
និយាយអំពីភ្នែកដែលចេញពពឹកប៉ផ្តៀចជានិច្ច ព្រោះកើតរោគមានអៀស៊ីជាដើម : ភ្នែកពព្រៀក ឬ ពព្រៀកភ្នែក ។
-
ពព្រៀប
( គុ.គុនសព្ទ )
ដែលពេញព្រៀបខ្លាំង : ទឹកឡើងពព្រៀបមាត់ច្រាំង ។
-
ពព្លាក់
( គុ.គុនសព្ទ )
ដែលមានសម្បុរខ្នន់ៗខ័ណ្ឌៗ, ដែលព្រលួតលាក់ខ្នន់ៗ : សំពត់ពព្លាក់, សម្បុរពព្លាក់ ។
-
ពព្លាក់
( ន.នាមសព្ទ )
ឈ្មោះពស់ពួកមួយមានពិសខ្លាំង : ពស់ពព្លាក់; មាន២ ប្រភេទ គឺ ពព្លាក់វល្លិ រូបតូច, ពព្លាក់រំហោក រូបធំជាងបន្តិច ។ ឈ្មោះបក្សីមួយប្រភេទ មានសម្បុរពព្លាក់ជាសត្វរត្តិចរ អាស្រ័យនៅផ្ទាល់លើផែនដី វេលាថ្ងៃក្រាបលាក់ខ្លួន វេលាយប់ចេញរកស៊ី ។
- ពព្លាក់ច្រុងកាំបិត ឬ - ពព្លាក់ដំដែក (ព. ប្រ.) សត្វពព្លាក់យំក្នុងពេលយប់ឮសូរស្រដៀងនឹងសូរដំច្រុងកាំបិតឬដំដែកធ្វើកាំបិត ។
-
ពព្លិកពព្លាក់
( គុ.គុនសព្ទ )
ដែលពព្លាក់ខ្លាំង, ដែលពព្លាក់ក្រវេមក្រវាម : សម្បុរពព្លិកពព្លាក់ ។
-
ពព្លែម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ប៉ប្លែម
ដែលបញ្ចេញអណ្ដាតលិទ្ធបបូរមាត់ព្លែមៗឬប្លែមៗរឿយៗ : លិទ្ធបបូរមាត់ពព្លែម ឬ ប៉ប្លែម ។
-
ពភក់
( គុ.គុនសព្ទ )
ដែលមានសុទ្ធតែភក់ជ្រាយៗឥតមានទឹក : ដីពភក់ៗ, ស្ទូងនៅស្រែពភក់ៗ ។
-
ពភល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលចេញភលៗមក : ទឹកចេញពីរន្ធថ្មពភល ។
-
ពភីង
( ឧ.ឧទានសព្ទ )
សូរឮភីងៗផ្ទួនៗ : ដេញចាប់ចោរពភីង, រត់ពភីង ។ ព. ទ. បុ. ដេញប៉ផាប់ចាប់ពភីង មានអត្ថន័យថា គេដេញចាប់ចោរបាន គេប្ដឹងតុលាការថា គាត់នេះប្រាកដជាចោរពិតៗ ខ្ញុំបាទបានដេញប៉ផាប់ចាប់ពភីង គឺបានដេញប្រកិតត្រាតែចាប់បាន ក៏បោលផ្តួលឮសូរភីងៗ ច្រើនដង ។ល។
<< Prev 1 ... 15 16 17 18 19 20 Next >>