Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភារតយុទ្ធ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ចម្បាំងភារតៈ, រឿងចម្បាំងភារតៈ (ហៅថា មហាភារតយុទ្ធ ក៏បាន) ។
-
ភារធារី
( ន.នាមសព្ទ )
[ភារៈ-- ]
មន្ត្រីជាជំទប់នៃឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត មាននាទីបំពេញមុខការក្នុងអង្គទូតជាជំនួសក្នុងករណីដែលអគ្គរាជទូតឬឯកអគ្គរដ្ឋទូតមិននៅ, មន្ត្រីក្នុងអង្គទូតដែលទទួលភារៈកាន់កាប់កិច្ចការជាជំនួសឯកអគ្គរាជទូតឬឯកអគ្គរដ្ឋទូត (បារ. Chargé d'affaires ) ។
-
ភារា
( ន.នាមសព្ទ )
រាជធានី, ក្រុង; ប្រើក្លាយមកពី ពារា ដែលជាពាក្យហៅក្រុងពារាណសី ដោយសង្ខេប សម្រាប់ប្រើសម្រួលចួនក្នុងកាព្យ, លុះយូរៗមកក៏ក្លាយសេចក្ដីថា ក្រុង (ច្រើនប្រើក្នុងពាក្យកាព្យរឿងជាតក) ។
-
ភារៈ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភារ) ទម្ងន់, របស់ធ្ងន់; បន្ទុក, គ្រឿងផ្ទុក; កិច្ចការធ្ងន់; កិច្ចការរវល់ :
- ទទួលភារៈ គឺទទួលបន្ទុក, ទទួលកិច្ចការធ្ងន់;
- នាំភារៈទៅ គឺនាំគ្រឿងផ្ទុក គ្រឿងដឹកនាំទៅ; ជាភារៈលើខ្លួន គឺទទួលរ៉ាប់រងលើខ្លួន ។
- ភារកិច្ច (--រៈកិច) កិច្ចជាភារៈ ។
-
ភាវ
( គុ.គុនសព្ទ )
ដែលមានសម្បុរខ្ចី មិនខ្លាំងមិនច្បាស់លាស់ : សម្បុរភាវ, ក្រហមភាវ ។
-
ភាវ
( ន.នាមសព្ទ )
[ភាវៈ ]
or ភាវៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភាវ) ភាព; (សរសេរជា ភាវៈ ច្បាស់លាស់ជាង) : ភាវៈនៃបណ្ឌិត, ភាវៈកាច, ភាវៈសុខទុក្ខ, ផ្ទះនេះមានភាវៈគ្រាំគ្រាណាស់ហើយ ។
-
ភាវនា
( ន.នាមសព្ទ )
[ភាវៈនា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាវន ឬ ភាវនា) ការចម្រើន, ការនឹកចំពោះត្រង់អារម្មណ៍ដ៏ល្អតែមួយដដែលៗឲ្យច្រើនៗ គឺនឹកហើយនឹកទៀតរឿយៗជាអនេក, ការរំពឹងស្មឹងស្មាធិ៍ តាំងភាវនា, ចម្រើនភាវនា ។ ខ្មែរប្រើជា កិ. ក៏មាន : ខំភាវនា, ភិក្ខុភាវនាកម្មដ្ឋាន ។
-
ភាវនូបនិស្ស័យ
( ន.នាមសព្ទ )
[ភាវៈនូប៉ៈនិស-សៃ ]
( បា.បាលី ( បាលីភាសា ) )
(ភាវនា+ឧបនិស្សយ) ឧបនិស័្សយដែលកើតអំពីភាវនា គឺចំណុចចិត្ត ឬសេចក្ដីពេញចិត្ត ដែលជាប់ជាស្នាមជាលំអានមកអំពីការបានធ្វើភាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបនិស្ស័យ ផង) ។
-
ភាវរូប
( ន.នាមសព្ទ )
[ភាវៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រូបតាមភាព គឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឲ្យចំណាំបាន យ៉ាងដូចរូបបុរសស្រ្តីជាដើម (រូបបុរសស្ត្រី ហៅ ឥត្ថីភាវរូប, បុរិសភាវរូប) ។
-
ភាសា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាឞា) សម្ដី, ពាក្យ : ភាសាសំស្ក្រឹត, ភាសាបាលី, ភាសាជាតិ, ភាសាបរទេស ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>