Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភីលភល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភែលភល) ។
-
ភីលៀង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
បងចិញ្ចឹម; អ្នកគយគន់ឃ្លាំចាំរក្សា, អ្នកបីបាច់រក្សាមើលការខុសត្រូវ ។ ពាក្យនេះ ខ្មែរច្រើនប្រើហៅចំពោះអ្នកមើលថែទាំបីបាច់រក្សាព្រះរាជបុត្រ ឬអ្នកថែរក្សាកូនមន្ត្រីធំ និងអ្នកមានធនធានស្ដុកស្ដម្ភ : ប្រើភីលៀង, មានភីលៀងឆ្វេងស្ដាំនៅចាំរក្សាជានិច្ច ។
-
ភឹង
( ឧ.ឧទានសព្ទ )
សូរឮដោយវាយ, គោះ ឬដាច់ខ្សែធំដែលសន្ធឹងតឹង ។ (ព. ប្រ.) កាត់ចិត្តភឹង ឬដាច់ចិត្តភឹង កាត់ចិត្ត ឬដាច់ចិត្តស្រឡះ ។
-
ភឹង
( ន.នាមសព្ទ )
ឈ្មោះប្រដាប់មួយប្រភេទធ្វើដោយដែកតួផ្លែសំប៉ែតស្រដៀងនឹងចបកាប់ សម្រាប់ចាំងពង្រាបសាច់ឈើ (ឈ្មោះដឹងចាំងមួយប្រភេទ) ។
-
ភឹង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ផិង អ. ថ. ភិង ប្រើជា កិ. “ឆ្អើរ, អាំង”; ន. ឈ្មោះនំឆ្អើរមួយប្រភេទ); ឈ្មោះនំមួយប្រភេទធ្វើដោយម្សៅលាយពងទានិងស្ករ មានរូបសណ្ឋានមូលស្ដើងស្រដៀងនឹងសំបុកពីងពាង ឆ្អើរនឹងភ្លើងឲ្យឆ្អិនស្រួយមានឱជារសផ្អែមលាយឆ្អាបបន្តិចៗ : នំភឹង ។
-
ភឹប
( ឧ.ឧទានសព្ទ )
សូរឮដោយរលាស់ផ្ទាំងសំពត់, ដោយទទះស្លាបឬភ្លើងឆាបឆេះប្រេងកាតជាដើម ។
-
ភឹល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភិល) ។
-
ភឺតៗ
( ឧ.ឧទានសព្ទ )
សូរឮដោយខ្យល់ចេញតឹងអំពីហែបបន្ទះស្នប់ជាងដែកជាដើម ។
-
ភឺន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ផ្ទាំង : សំពត់មួយភឺន (ម. ប្រ.) ។
-
ភឺស
( ឧ.ឧទានសព្ទ )
or ភឺះ
សូរឮដោយចាប់ដកកូនឈើជាដើម ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>