Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភេត្រា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃហិត្រ ឬ វោហិត្ថ) សំពៅ (ជានាវាឥតគ្រឿងចក្រ ប្រើឲ្យលឿនដោយកម្លាំងខ្យល់ជក់ក្ដោង) ។
-
ភេទ
( ន.នាមសព្ទ )
[ភេត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើរធ្លាយ, ការទម្លាយ; ដំណើរបែក, ការបំបែក; ការចែក; ប្រភេទ, សេចក្ដីផ្សេងៗ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ភាព, បែបភាព, ភាពផ្សេងគ្នា” ក៏បាន : ភេទបុរស, ភេទស្ត្រី; ភេទគ្រហស្ថ, ភេទបព្វជិត ។
-
ភេរវៈ
( គុ.គុនសព្ទ )
[--រៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភៃរវ) ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់ ។ ពាក្យនេះច្រើន ប្រើរៀងខាងដើមសព្ទឯទៀត ដូចជា ភេរវកម្ម, ភេរវសព្ទ ជាដើម ។
- ភេរវកម្ម អំពើដែលគួរខ្លាច, គួរឲ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ ដែលបណ្ដាលមកពីការធ្វើឃាតកម្ម ដោយសម្ងាត់ជាដើម : នាំបង្កបង្កើតភេវរកម្ម ។
- ភេវរជន ជនអ្នកបង្កបង្កើតភេវរកម្ម ។
- ភេវរភាព ភាពដែលគួរឲ្យខ្លាច ។
- ភេវរសញ្ញា សញ្ញាដែលគេធ្វើឲ្យដឹងថា មានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្ម ដូចជាភ្លើងឆេះផ្ទះជាដើម ។
- ភេរវសព្ទ សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើម គួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក : សម្រែកសីហៈ, សម្រែកខ្លាធំ, សូរគ្រាប់បែកផ្ទុះ ជាភេរវសព្ទ...។
- ភេរវារម្មណ៍ (ភេរៈវារ៉ម់) អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក ។
-
ភេរី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភេរិ ឬ ភេរី; ភេរិ) ស្គរធំ : ទួងភេរី (វាយស្គរធំ) ។
- ភេរីចរណ៍ (--ច) ន. (បា. ភេរិចរណ; សំ. ភេរិ--ឬ ភេរី--) ការត្រាច់តាមផ្លូវវាយស្គរធំចែកសំបុត្រ ឬប្រកាសដំណឹងអ្វីមួយឲ្យដឹងទួទៅ : ធ្វើភេរីចរណ៍ ។
- ភេរីសញ្ញា សញ្ញាដោយស្គរ : ស្ដាប់ភេរីសញ្ញា, សន្មតគ្នាដោយភេរីសញ្ញា ។ ភេរីសព្ទ សូរ, សំឡេងស្គរ ។
-
ភេល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើងពេល) ។
-
ភេសជ្ជ
( ន.នាមសព្ទ )
[ភេស័ច ]
or ភេសជ្ជៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ (បារ. Médicament) ។
- ភេសជ្ជទាន ការឲ្យថ្នាំរម្ងាប់រោគ ។
- ភេសជ្ជបរិក្ខារ គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។
- ភេសជ្ជពាណិជ អ្នកលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជពាណិជ្ជ ជំនួញលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះលក់ថ្នាំរម្ងាប់រោគ ។
- សប្បិ ទឹកដោះថ្លា,
- នវនីត ទឹកដោះខាប់,
- តេល ប្រេង,
- មធុ ទឹកឃ្មុំ,
- ផាណិត ទឹកអំពៅ ឬស្ករជាដើម ក៏ហៅថា ភេសជ្ជ ដែរ (ព. វិ. ពុ.) ។ សព្វថ្ងៃខ្មែរប្រើពាក្យ ភេសជ្ជ នេះសំដៅយកគ្រឿងទឹកផ្សេងៗទៀតក្រៅពីសុរានិងមេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម : ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។ គ្រឿងផឹកទាំងនោះតាមភាសាបាលីគប្បីហៅថា ទឹកបាន ឬ បានីយ៍ ឬក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
-
ភែលភល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ភីលភល
លែនលន : មនុស្សភែលភល; ធ្វើការភីលភល ។
-
ភោក្ដា
( កិ.កិរិយាសព្ទ )
[ជើង ដ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភុក្ដ; ភុត្ដ) បរិភោគហើយ, ស៊ីផឹកហើយ; ប៉ុន្ដែដែលពួកកវីខ្មែរយើងធ្លាប់ប្រើពាក្យកាព្យរៀងមក សំដៅសេចក្ដីថា បរិភោគហើយ ក៏បាន, ថា កំពុងបរិភោគ ក៏បាន, ថា នឹងបរិភោគ ក៏បាន ដូច ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា ភានអើយអញឃ្លាន តើបាយនៅមាន សល់ក្ដាំងខ្លះទេ ឲ្យអញភោក្ដា សម្រន់កាយេ សោះពោះទទេ អញឃ្លានណាស់ភាន ។ (រឿងបុណ្ណបុរស) ។ ប្រើជា បរិភោក្ដា ក៏បាន (សំ. បរិភុក្ដ; បា. បរិភុត្ត) ។
-
ភោគ
( ន.នាមសព្ទ )
or ភោគៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភោគ) សម្បត្តិ, ទ្រព្យ; សេចក្ដីសុខ, ការបរិភោគ; សួយ; ភ្នេន, របត់, ផ្នត់...។
- ភោគបតី (ភោគៈប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យ; អ្នកត្រួតត្រាស្រុកសួយ (ចៅហ្វាយស្រុក) ។
- ភោគព័ស្តុ ឬ - ភោគភ័ស្តុ (ភោក--ព័ស ឬ-ភ័ស) ទ្រព្យសម្បត្តិផ្សេងៗ ។
- ភោគលាប (ភោគៈលាប) ការបានទ្រព្យ; ការប្រាក់ ឬ ប្រាក់ការ; ចំណេញ ។
- ភោគវ័ត, ភោគវ័ន្ត ឬ - ភោគី អ្នកមានទ្រព្យ; បើស្រ្តីជា
- ភោគវតី, ភោគវន្តី, ភោគិនី ។
-
ភោគសម្ប័ទ
( ន.នាមសព្ទ )
[ភោគៈសំប័ត ]
or ភោគសម្បទា (--ស័មប៉ៈទា)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភោគ + សំបទ៑; --សម្បទា) ការបរិបូណ៌ដោយភោគៈ (ជាគូគ្នានឹង បរិវារសម្ប័ទ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>