Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភត្តាភិហារ
( ន.នាមសព្ទ )
[ភ័ត-តាភិ ហា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ភត្ត + អភិហារ; ភក្ដ--) អ្នកចាត់ចែងភោជន, អ្នករៀបចំភោជនាហារ, អ្នកលើកភត្តបម្រើភ្ញៀវ ។
-
ភត្តាវសាន
( ន.នាមសព្ទ )
[--វៈ-- ]
( បា.បាលី ( បាលីភាសា ) )
(បា.) ទីបំផុតនៃភត្ត គឺពេលបរិភោគរួចហើយ ។
-
ភត្តាហារ
( ន.នាមសព្ទ )
[ភ័ត-តាហា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភត្ត + អាហារ; ភក្ដ--) ភោជនាអាហារ; អាហារទួទៅ ។
-
ភត្តុទេ្ទសកៈ
( ន.នាមសព្ទ )
[ភ័ត-តុត-ទេសៈកៈ ]
or ភត្តុទ្ទេសក៍
( បា.បាលី ( បាលីភាសា ) )
(< ភត្ត + ឧទ្ទេសក) អ្នកសម្ដែងភត្ត គឺភិក្ខុដែលសង្ឃសន្មតឲ្យជាអ្នកទទួលភារៈខាងមុខការចាត់ចែងភត្តដល់ពួកបព្វជិតក្នុងវត្តតាមលំដាប់វេន ដែលទាយកនិមន្ត... (ព. វិ. ពុ.) ។
-
ភទន្ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភៈទ័ន ]
or ភទន្តៈ (--តៈ)
( បា.បាលី ( បាលីភាសា ) )
(ភទន្ត) ដែលចម្រើនដោយសីលាទិគុណ; លោកអ្នកចម្រើន; សម្រាប់ប្រើក្នុងសំបុត្រស្នាម ហៅបព្វជិតដោយសេចក្ដីគោរព : ភទន្តៈ ពុទ្ធរក្ខិត, ភទន្តៈ ធម្មបាល, ភទន្តៈ ចន្ទ, ភទន្តៈ នន្ទ, ភទន្តៈ សោម ។
-
ភទន្តេ !
( អាល.អាលបនៈ ឬសម្ពោធនៈ )
[ភៈ ទ័ន-តេ]
( បា.បាលី ( បាលីភាសា ) )
សូមទ្រង់ព្រះចម្រើន !, សូមទ្រង់ព្រះមេត្តាប្រោស !, បពិត្រព្រះអង្គទ្រង់ចម្រើន !; ជាពាក្យឆ្លើយទទួលព្រះពុទ្ធតម្រាស់ ដែលត្រាស់ហៅភិក្ខុទាំងឡាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភិក្ខវោ ! ទៀតផង) ។
-
ភទ្ទកប្ប
( ន.នាមសព្ទ )
[ភ័ត-ទៈក័ប ]
or ភទ្រកល្ប
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
កប្ប ឬកល្បដ៏ចម្រើន; ឈ្មោះកប្ប ឬកល្បដែលមានព្រះពុទ្ធត្រាស់ ៥ ព្រះអង្គ ដូចយ៉ាងកប្បយើងសព្វថ្ងៃនេះមានព្រះសព្វញ្ញុពុទ្ធ ៥ ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយមេតេ្តយ្យ ។
-
ភទ្របទ
( ន.នាមសព្ទ )
[ភ័ត-ទ្រៈបុត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភទ្របទា ឬ ភាទ្របទ; ភទ្ទបទា ឬ ភទ្ទបទ) ឈ្មោះផ្កាយពួកមួយ (ព. ស. ហ.) ។ ឈ្មោះខែទី ១០ ខាងចន្ទគតិ : ខែភទ្របទ ។
-
ភប់
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា ភប់ប្រសព្វ គឺបានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ ។
- ភប់ភាន់ ឬ - ភប់ភ័ន្ត ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្មករ ។
-
ភព
( ន.នាមសព្ទ )
[ភប់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភវ, វ > ព) សេចក្ដីចម្រើន; ដំណើរកើត; ប្រទេស ឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក : សត្វទាំងឡាយតែងអន្ទោលកើតស្លាប់ក្នុងភពតូចភពធំ ។
- ទាំងផែនភព ឬ - ទាំងភពផែន ទាំងពិភពលោក ។
- នៅក្នុងភព នៅក្នុងលោក ។
<< Prev 1 2 3 4 5 6 ... 20 Next >>