Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភមរ
( ន.នាមសព្ទ )
[ភៈមៈរៈ ឬ ភៈមៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភ្រមរ) កន្លង់; ឃ្មុំ... ។ ខ្មែរច្រើនប្រើក្លាយជា
- ភូមរា ឬ - ភូមរី ។
-
ភមរិន្ទ
( ន.នាមសព្ទ )
[ភៈមៈរិន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ភមរ + ឥន្ទ; ភ្រមរ + ឥន្ទ្រ > ភ្រមរេន្ទ្រ) ស្ដេចកន្លង់; ស្ដេចឃ្មុំ ... ; ហៅក្លាយជា
- ភូមរិន្ទ ក៏មាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ភមរី
( ន.នាមសព្ទ )
[ភៈមៈរី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភ្រមរី) មេកន្លង់, មេឃ្មុំ គឺកន្លង់ ឬឃ្មុំញី; ហៅក្លាយជា ភូមរី ក៏មាន (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ភមរភមរី ហើរពាសពេញទី សួនច្បារក្បែរឋាន ប្រាសាទបវរ ត្រឹបកេសរស៊ាន ក្សត្រាទ្រង់មាន ព្រះទ័យក្សេមក្សាន្ត ។
-
ភមរជាតិ
( ន.នាមសព្ទ )
[ភៈមៈរៈជាត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភ្រមរ--) សត្វល្អិតពួកកន្លង់, ឃ្មុំ : ព្រួត, ម្រោម, យុក ជាភមរជាតិ ។
-
ភមូ
( ន.នាមសព្ទ )
[ភៈ-- ]
or ភមោ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភមុ ឬ ភមុក; ភ្រូ ឬ ភ្រមរក) ចិញ្ចើម, រោមចិញ្ចើម; (រ.ស.) : ព្រះភមូ ឬ ព្រះភមោ (ហៅក្លាយជា) ភូមោ ក៏មាន) ។
-
ភយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផូយ) ។
-
ភយង្ករ
( គុ.គុនសព្ទ )
[ភៈយង់-ក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលធ្វើឲ្យខ្លាច, ដែលគួរឲ្យខ្លាច, ដែលសម្បើមខ្លាំង : ទីភយង្ករ, ព្រៃភយង្ករ គឺទីឬព្រៃដែលមានអ្វីមួយធ្វើឲ្យខ្លាច, ដែលគួរខ្លាច ។
-
ភយន្តរាយ
( ន.នាមសព្ទ )
[ភៈយ័ន-តៈរ៉ាយ ]
( បា.បាលី ( បាលីភាសា ) )
(< ភយ + អន្តរាយ) អន្តរាយដែលគួរខ្លាច, អន្តរាយយ៉ាងសម្បើម : កើតមានភយន្តរាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ភយន្តរាយ អ្នកប្រាជ្ញទាំងឡាយ លោកពោលប្រាប់ថា កើតមានព្រោះកម្ម អំពើពាលា បណ្ដាលឲ្យជា ក្ដីទុក្ខលំបាក ។
-
ភយាគតិ
( ន.នាមសព្ទ )
[ភៈយាគៈតិ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ភយ + អគតិ) សេចក្ដីលំអៀងព្រោះខ្លាចចិត្ត, ខ្លាចបុណ្យស័ក្តិជាដើម : លុះក្នុងភយាគតិ, វិនិច្ឆ័យសេចក្ដីដោយភយាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
-
ភយូបទ្រព
( ន.នាមសព្ទ )
[ភយូប៉ៈទ្រប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភយ + ឧបទ្រវ; ភយ + ឧបទ្ទវ) ឧបទ្រព្យដែលគួរខ្លាច, ចង្រៃយ៉ាងសម្បើម : កើតមានភយូបទ្រព ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ភយូបទ្រព ចេញពីប្រភព នៃជនពាលា កំពុងសុខៗ វានាំគ្នីគ្នា បង្កើតឲ្យជា ភយន្តរាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបទ្រព ទៀតផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>