Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មរតក
( ន.នាមសព្ទ )
[មៈរៈដក់ ]
or មត៌ក ម្រឹតក
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ម្ឫតក; មតក) បុគ្គលដែលស្លាប់ហើយ :
- ទ្រព្យមរតក គឺទ្រព្យបុគ្គលដែលស្លាប់ហើយ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ទ្រព្យដំណែលឬទ្រព្យសំបាច់របស់បុគ្គលស្លាប់” ក៏មាន ដូចជា : ទទួលមរតក, ទាមយកមរតក, ត្រូវបានមរតក ជាដើម ច្រើនសរសេរជា មរដក មកយូរហើយ (គួរកុំសរសេរតទៅទៀត) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មតក ឬ មតកៈ ផង) ។
-
មរុកន្តារ
( ន.នាមសព្ទ )
[មៈរុកន់តា ឬ--រ៉ៈ ]
( បា.បាលី ( បាលីភាសា ) )
ផ្លូវឆ្ងាយដាច់ស្រយាលប្រកបដោយខ្សាច់, វាលខ្សាច់ល្ហល្ហេវវែងឆ្ងាយគ្មានដើមឈើដុះ, សមុទ្រខ្សាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្តារ ផង) ។
-
មលក្កា
( ន.នាមសព្ទ )
[មៈលុ័កកា ]
ឈ្មោះទៀបកោះឬស្ទើរកោះមួយក្នុងឥណ្ឌូចិន នៅជាចន្លោះនៃសមុទ្រឥណ្ឌានិងសមុទ្រចិន, ក្រុងធំឈ្មោះ ស័ង្គប៉ូរ, ជាតិមនុស្សអ្នកទៀបកោះនេះហៅថា មល៉ាយូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទៀបកោះ និងស្ទើរកោះ ផង ។
-
មល៉ាយូ
( ន.នាមសព្ទ )
[មៈ-- ]
ជាតិមនុស្សនៅមលក្កា : ជាតិមល៉ាយូ, ពួកមល៉ាយូ ។
-
មល្ល
( គុ.គុនសព្ទ )
[ម៉ល់-លៈ ឬម័ល]
ដែលមាំទាំ, រឹងប៉ឹង ។ ន. អ្នកចំបាប់ ។ ឈ្មោះជាតិមនុស្សពួកមួយក្នុងមជ្ឈិមប្រទេសជាន់ពុទ្ធកាល ។
- មល្លយុទ្ធ (ម៉ល់-លៈយុត) ការចំបាប់គ្នា, លេងចំបាប់ ។
- មល្លរាជ (ម៉ល់-លៈរាច) ព្រះរាជាជាតិមល្លៈ; ពួកព្រះរាជាទាំងនេះ ដែលចាត់ការថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះសក្យមុនីសម្ពុទ្ធ ។
-
មល្លិកា
( ន.នាមសព្ទ )
[ម៉័ល-លិ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ម្លិះរួត : ផ្កាមល្លិកា, ដើមមល្លិកា (សម្រាប់ប្រើក្នុងកាព្យដែលមានពាក្យចួនត្រូវសម្រួល) : មល្លិកាជាផ្កាក្រអូបឆ្ងាញ់ គួរឲ្យស្រឡាញ់ចង់ដាំដើម ដាំក្នុងសួនច្បារដ៏ល្អឆ្នើម ត្រូវទឹកសន្សើមផ្ការីកស្រស់ ។
-
មសារគល្ល
( ន.នាមសព្ទ )
[មៈសារៈគ័ល-លៈ ឬ --គ័ល]
( បា.បាលី ( បាលីភាសា ) )
ត្បូងភ្នែកឆ្មា: មសារគល្លជាទ្រព្យត្រជាក់ត្រជំ (មើលក្នុងពាក្យ ភ្នែកឆ្មា ទៀតផង) ។
-
មសិ
( ន.នាមសព្ទ )
[មៈសិ ]
ម្រែង; ខ្មៅដុស, ទឹកសរសេរ (ទឹកខ្មៅ); សម្រាប់ប្រើជារាជសព្ទ : ព្រះមសិ (ទឹកសរសេរសម្រាប់ក្សត្រិយ៍) ។
- មសិធាន ឬ - មស្យាធារ (សំ) ដបទឹកសរសេរ (ដបទឹកខ្មៅ) ។
-
មស្សុ
( ន.នាមសព្ទ )
[ម័ស-សុ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្មឝ្រុ ឬ ឝ្មឝ្រុន៑) ពុកចង្កា, ពុកមាត់ឬពុកចង្កានិងពុកមាត់; (រ. ស.) : ព្រះមស្សុ ។
- មស្សុកម្ម (ម័ស-សុក័ម) ការកោរពុកមាត់ពុកចង្កា : ធ្វើមស្សុកម្ម ។
-
មហណ្ណព
( ន.នាមសព្ទ )
[មៈហន់-នប់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មហណ្ណវ < មហន្ត > មហ “ធំ” + អណ្ណវ “សមុទ្រ”; មហាណ៌វ < មហន៑្ត > មហា + អណ៌វ ) សមុទ្រធំ, មហាសមុទ្រ (ច្រើនប្រើក្នុងកាព្យ) : ស្ដេចហែលកណ្ដាលមហណ្ណព កន្លងថ្ងៃយប់ច្រើនវេលា ប្រទះហ្វួងត្រីផងនានា រាជាហែលកាត់ឥតមានភ្លឹក ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>