Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មហារីក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតត្រង់មាត់បបូរមាត់រីកស្ទាញដូចផ្សិតក៏មាន កើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីមាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេក ពេទ្យពិបាកនឹងព្យាបាលឲ្យសះជាបាន : កើតមហារីក (បារ. Cancer ខ្មែរក៏ហៅ រោគកង្សែរ តាមបារាំងខ្លះដែរ) ។
-
មហារីក
( ន.នាមសព្ទ )
ផ្លេកបន្ទោរដែលបញ្ចេញពន្លឺព្រិចៗព្រើតៗរឿយៗក្នុងវេលាមានភ្លៀងច្រើន ឃើញច្បាស់តែនៅពេលយប់ (ហៅ ស្វាញាក់ចិញ្ចើម ក៏បាន) ។
-
មហាសត្វ
( ន.នាមសព្ទ )
នាមសម្រាប់ហៅព្រះពោធិសត្វ កាលដែលព្រះពុទ្ធនៅមិនទាន់ត្រាស់ដឹងនៅឡើយ ។
-
មហាសុមេធាធិបតី
( ន.នាមសព្ទ )
[--ធិប៉ៈដី ]
( បា.បាលី ( បាលីភាសា ) )
(មហា + សុ + មេធា + អធិបតី; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ឋានន្តរសមណស័ក្តិសម្រាប់ព្រះសង្ឃនាយក ឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈមហានិកាយក្នុងប្រទេសកម្ពុជា : សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ ឬ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជគណៈមហានិកាយ ។
-
មហាហង្ស
( ន.នាមសព្ទ )
[មហាហង់ ]
( បា.បាលី ( បាលីភាសា ) )
(មហា “ធំ” + ហំស “សត្វហង្ស” មហាហំស“ សត្វហង្សធំ ឬប្រសើរ” គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច) ខ្មែរប្រើជាឈ្មោះឈើមួយប្រភេទ មានផ្កាជាចង្កោមធំៗ មានពណ៌ក្រហមច្រាល ជាអគន្ធកបុស្ប ឥតក្លិនក្រអូប ផ្លែមានសណ្ឋានសំប៉ែតវែងៗ ផ្លែទុំស្ងួតក្រៀមប្រើធ្វើឧសដុតបាន, គេច្រើនដាំជាលំអក្នុងវត្តអារាមឬនៅក្បែរផ្លូវ, ក្បែរថ្នល់ ឬក៏នៅទីប្របមាត់ទ្វាររបងភូមិលំនៅជាដើម តាមដោយគេត្រូវការដាំ, ហៅឲ្យពេញឈ្មោះថា មហាហង្សឈើ ព្រោះមានមួយប្រភេទផ្សេងទៀតហៅ មហាហង្សផ្ញើរបា្រណ ជាឈ្មោះប្រទាលដុះតោងឈើក្នុងដងព្រៃធំៗ មានផ្កាព័ណ៌ផ្សេងៗគ្នា រីកនៅបានយូរថ្ងៃមានក្លិនក្រអូបឆ្ងាញ់ ក្រអូបតែក្នុងពេលថ្ងៃរសៀលទៅពេលព្រលប់ធំ ។
-
មហាហិង្គុ
( ន.នាមសព្ទ )
[មៈហាហឹង ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះជ័រស្លមួយប្រភេទ មានក្លិនស្អុយឆួលហឹរក្ដៅភាយ សម្រាប់ប្រើផ្សំជាគ្រឿងឱសថខ្មែរតាំងពីក្នុងបុរាណកាលរៀងមកហៅថា ថ្នាំមហាហិង្គុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិង្គុ ទៀតផង) ។
-
មហាអុច
( ន.នាមសព្ទ )
or មហាអុជ
ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ពងបែកៗក្រៀមៗ ឡើងសម្បុរខ្មៅជាំ បណ្ដាលឲ្យក្រហល់ក្រហាយរោលរាល ។
-
មហាត្រកាល
( ន.នាមសព្ទ )
[មៈហា-ត្រ-- ]
ឈ្មោះចេកមួយប្រភេទផ្លែធំៗសំបកក្រាស់, សាច់ជ្រាយ, ផ្លែទុំមានរសផ្អែមត្រជាក់ : ចេកមហាត្រកាល (ហៅថា ចេកមហាថ្លៃ ក៏មានតាមទម្លាប់ស្រុក) ។
-
មហាត្រសោល
( ន.នាមសព្ទ )
(សព្ទអារក្ស) ចេក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្ទន់បាក់ក ផង) ។
-
មហាថៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាតថៃ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>