Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មហាថ្លៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាត្រកាល) ។
-
មហាបុរិសលក្ខណៈ
( ន.នាមសព្ទ )
[មៈហាប៉ុរ៉ិសៈល័ក-ខៈណៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--លក្ខណ; --បុរុឞលក្សណ) លក្ខណៈ ៣២ យ៉ាង នារូបកាយនៃមហាបុរស គឺបុរសអស្ចារ្យក្នុងលោក, មានទំនាយថា បើនៅជាគ្រហស្ថនឹងបានជាស្ដេចចក្រពត្តិ, បើចេញបួសនឹងបានត្រាស់ជាព្រះពុទ្ធ (មហាបុរិសលក្ខណៈ ទាំង ៣២ យ៉ាងនោះ មាននិយាយក្នុងលក្ខណសូត្រនិងព្រហ្មាយុសូត្រខាងព្រះសុត្តន្តបិដក ព្រះពុទ្ធសាសនា) ។
-
មហាផ្ទៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាថៃ) ។
-
មហាភារតយុទ្ធ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភារតយុទ្ធ) ។
-
មហាភារតៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភារតៈ) ។
-
មហាមន្ទីរ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
គ្រឹហាធំ, វិហារធំ, ផ្ទះធំ, ទីចាត់ការធំ ។
-
មហាសង្ឃរាជ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ព្រះនាមរបស់សម្ដេចព្រះសង្ឃរាជដែលជាធំលើព្រះសង្ឃទាំងពួង ។
-
មហាសីមា
( ន.នាមសព្ទ )
[មៈហាសីម៉ា]
( បា.បាលី ( បាលីភាសា ) )
សីមាធំក្នុងវិស័យពុទ្ធសាសនា សំដៅយកអវិប្បវាសសីមាគឺសីមាដែលសង្ឃសន្មតិសម្រាប់ឲ្យភិក្ខុនៅប្រាសចាកត្រៃចីវរបាន ។
-
មហាឧបាសក
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឧបាសកធំដែលចូលទៅជិតព្រះរតនត្រៃ ហើយបានបម្រើព្រះរតនត្រៃយ៉ាងខ្ជាប់ខ្ជួន ឧ . អនាថបណ្ឌិត ជាមហាឧបាសកដែលចូលគាល់ព្រះពុទ្ធួមួយថ្ងៃ ៣ ដង ។
-
មហាឧបាសិកា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
នាមបញ្ញត្តិរបស់នាងវិសាខាដែលបានសម្រេចសោតាបត្តិផល ហើយជាឧបដ្ឋាយិកាដ៏ធំរបស់ព្រះសម្ពុទ្ធ បានកសាងវត្តបុព្វារាមថ្វាយសង្ឃនឹងបច្ច័យ ៤ ។
<< Prev 1 ... 15 16 17 18 19 20 Next >>