Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មហេសក្ខ
( ន.នាមសព្ទ )
[មៈហេស័ក ]
( បា.បាលី ( បាលីភាសា ) )
(< មហា + ឦស + អាខ្យា “ដែលគេនិយាយគ្នាថាជាធំចម្បង”) ពាក្យសម្រាប់ហៅទេវតាដែលមានអានុភាពធំ; សរសេរជា មហេស័ក្ខ ក៏បាន; ក្នុងកាព្យប្រើជា មហេសក្ខា ក៏បាន ។ ប្រើជាបទសមាសក៏បាន : មហេសក្ខទេវតា, មហេសក្ខទេវបុត្ត, មហេសក្ខទេវរាជ (មៈហេស័កខៈ--) ទេវតា, ទេវបុត្ត ទេវរាជ ជាមហេសក្ខ ។
-
មហេសី
( ន.នាមសព្ទ )
[មៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មហរ្សិ < មហា + ឫឞិ ) អ្នកស្វែងរកនូវគុណធំ (ព្រះសព្វញ្ញុពុទ្ធ) ។
- ឥសីធំ គឺឥសីដែលបានសម្រេចគុណវិសេសជាន់ខ្ពស់ជាងពួកឥសីសាមញ្ញ (ដែលហៅថា មហាឥសី ឬ មហាឫសី) ។
-
មហេសី
( ន.នាមសព្ទ )
[មៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មហិឞី “ក្សត្រិយ៍ដែលជាធំជាងអស់ស្ត្រីទាំងពួង”) ឋានន្តរថ្នាក់ខ្ពស់សម្រាប់ព្រះរាជទេពីដែលក្សត្រិយ៍ទ្រង់បានព្រះរាជទានអភិសេក ឬដែលបានអភិសេកជាមួយនឹងព្រះរាជា សម្ដេចមហេសី; ហៅថា សម្ដេចព្រះរាជទេវី ឬ សម្ដេចព្រះរាជិនី ក៏បាន ។
- សម្ដេចព្រះអគ្គមហេសី មហេសីដែលជាធំបំផុតជាងព្រះរាជទេវីទាំងពួង ។
-
មហេស្វរៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហិស្សរៈ) ។
-
មហៃសូរ្យ
( ន.នាមសព្ទ )
[មៈហៃសូ ]
(មហៃឝ្វយ៌ < មហា + ព្ធឝ្វយ៌) អានុភាពធំ, កម្លាំងអង់អាច, ដែលមានអានុភាពធំ, មានកម្លាំងអង់អាច ... ។
-
មហោឃ
( ន.នាមសព្ទ )
[មៈហោក ]
( បា.បាលី ( បាលីភាសា ) )
(មហា “ធំ” + ឱយ “អន្លង់; ជំនន់” > មហោឃ “អន្លង់ធំ”) អន្លង់ធំក្នុងសំសារវដ្ដ គឺការអន្ទោលកើតស្លាប់រឿយៗដដែលៗនៃសត្វលោក (ជាពាក្យសម្រាប់ កវី តែងកាព្យដោយងាយ) : សព្វសត្វក្នុងលោក ហែលក្នុងមហោឃ មហាសាគរ ច្រើនរងតែទុក្ខ វិលវក់វីវរ អ្នកខ្លះសាទរ ចង់ហែលរកត្រើយ, ... (បើមិនសម្បូណ៌ពាក្យទេ កវី ច្រើនតែទាល់ច្រក ចាញ់ប្រៀបពួក កវី នៅបរទេសខ្លះ ដែលគេមានពាក្យគេបរិបូណ៌ ព្រមទាំងនឹងត្រូវប្រទះការរិះគន់របស់ជនទាំងនោះផង ថាខ្មែរ មានពាក្យតិចរលីបរលាបពេក ប្រើការពុំគ្រប់គ្រាន់ ...) : ហេតុនោះកវី គួរមានមេត្រី រាប់អានភាសា សម្ដីជាតិ សម្ដីជាតិយើង តម្កើងសក្តា ឲ្យពួកខេមរា មិនចាញ់ប្រៀបគេ !...
-
មហោរធឹក
( ន.នាមសព្ទ )
[មៈហោរៈ-- ]
( ស.សៀម ( ភាសាសៀម ) )
(មហោរះទឹក អ. ថ. ម៉ៈហូរ៉ៈធឹក) ឈ្មោះស្គរឬឃ្មោះមួយប្រភេទធ្វើដោយស្ពាន់ ឬ ទង់ដែង មានរាងស្រដៀងនឹងត្បាល់បុកស្រូវសម្រាប់ប្រើជាគ្រឿងប្រគំ (ច្រើនប្រើតែក្នុងព្រះរាជពិធីនីមួយៗ) ។
-
មហោរស្រព
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហោស្រព) ។
-
មហោរី
( ន.នាមសព្ទ )
[មៈហោ-រី ]
( ស.សៀម ( ភាសាសៀម ) )
(មហោរី អ. ថ. ម៉ៈហូ-រី) គ្រឿងភ្លេងដេញដំផ្លុំកូតមួយវង់គ្រប់ប្រដាប់ (តន្ត្រី, ភ្លេងខ្សែ); ខ្មែរច្រើនហៅចំពោះតែភ្លេងខ្សែសម្រាប់លេងថ្វាយក្សត្រិយ៍ : ភ្លេងមហោរី, ពួកមហោរី ។
-
មហោសថ
( ន.នាមសព្ទ )
[មៈហោសៈ ថៈ ឬក៏ ត. ទ. ស្រ. --សុត ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< មហា + ឱសថ ឬ--ធ; ម ហៅ ឞធ < មហា + ឪឞធ) ឱសថដ៏ប្រសើរ, ថ្នាំរម្ងាប់រោគយ៉ាងពូកែ ។ នាមព្រះពោធិសត្វក្នុងមហោសថជាតកឬឧម្មង្គជាតក; តែច្រើនហៅថា ព្រះមហោសថ៍ ឬ មហោសថបណ្ឌិត (ក្នុងសម័យសព្វថ្ងៃនេះច្រើនសរសេរ មហោសធ, មហោសធជាតក, មហោសធបណ្ឌិត) ។ បានជាមាតាឲ្យនាមថា មហោសថ ឬ មហោសធ ដូច្នេះ ពីព្រោះទារកនេះគ្រាន់តែប្រសូតមកភ្លាមក៏ជម្រាបមាតាភ្លាមថា “ម៉ែ, ក្នុងដៃដែលក្ដាប់នេះគឺជាឱសថ...”; ឱសថជាគុលិការនេះពូកែស័ក្តិសិទ្ធ អាចញ៉ាំងសេដ្ឋីជាបិតាដែលមានរោគឈឺចាប់ក្នុងក្បាលយូរឆ្នាំហើយ ឲ្យសះជាបាន ។ល។ ការងារឬប្រស្នាជាដើម ដែលបិទមុខកំបាំងកម្រយល់ ក៏ហៅថា មហោសថ៍ ដូចជា ចំណងមហោសថ៍, ក្បាច់មហោថ៍, ចំណោទមហោសថ៍ ជាដើម (ហៅដោយប្រៀបទៅនឹងប្រាជ្ញារបស់មហោសធបណ្ឌិត ដែលឈ្លាសវៃក្នុងការដោះអាថ៌ប្រស្នាដ៏កំបាំងនោះឯង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>