Khmer Dictionary: ម
Chuon Nath's Khmer-Khmer Dictionary
-
មធុ
( ន.នាមសព្ទ )
[មៈ-- ]
( បា.បាលី ( បាលីភាសា ) )
ទឹកឃ្មុំ, ទឹកផ្អែម ។
- មធុករ (--ក) សត្វធ្វើនូវទឹកផ្អែម មានឃ្មុំនិងម្រោមជាដើម : អ្នកស្វះស្វែងទ្រព្យសម្បត្តិ គួរយកតម្រាប់មធុករទាំងឡាយ ។
- មធុបាយាស បាយាសលាយទឹកឃ្មុំផ្សំផង, បាយាសមានរសទឹកឃ្មុំ (បាយាសរបស់នាងសុជាតាក្នុងពុទ្ធប្បវត្តិ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាយាស ផង ។
-
មធុរស
( ន.នាមសព្ទ )
[មៈធុរស់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រសទឹកឃ្មុំ; រសផ្អែមឬឆ្ងាញ់; ទឹកផ្អែម (មានទឹកអំពៅ, ទឹកត្នោតជាដើម); ពាក្យពីរោះ ។ គុ. ដែលមានរសផ្អែមឬឆ្ងាញ់; ដែលពីរោះ : ភោជនមធុរស; សម្ដីមធុរស ។
-
មធុរោទក
( ន.នាមសព្ទ )
[មៈធុរោទក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< មធុរ + ឧទក) ទន្លេដែលធំសម្បើមស្រដៀងនឹងសមុទ្រ តែមានទឹកសាប (ទន្លេសាប; ហៅឲ្យត្រូវតាមរូបសព្ទថា សមុទ្រសាប ព្រោះឥតមានទន្លេណាមួយមានទឹកប្រៃទេ សុទ្ធតែសាបដូចគ្នា គ្រាន់តែធំល្ហល្ហេវដូចសមុទ្រប៉ុណ្ណោះ គឺទន្លេដូចជាសមុទ្រប៉ុន្តែមានទឹកសាប) ។ មើលក្នុងពាក្យ ទន្លេសាប ទៀតផង ។
-
មធុរៈ
( គុ.គុនសព្ទ )
[មៈ ធុរៈ ឬ មៈធូ ]
or មធូរ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មធុរ) ផ្អែម; ពីរោះ; ឆ្ងាញ់ ។ ន. រសផ្អែមឬឆ្ងាញ់; សម្ដីពីរោះ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចបើកមធូរ ប្រកបដោយសូរសព្ទក្រាងក្រអៅ ឥតមានទ្រគោះ ឥតមោះហ្មងសៅ រួសរ៉ាវចៅរ៉ៅ ឆ្ពោះទៅរាស្ត្រផង ។
- មធុរកថា ឬ--វាទ សម្ដីពីរោះ, ពាក្យពីរោះ ។
- មធុរភោជន ភោជនឆ្ងាញ់ ។ល។
-
មធុមេហៈ
( ន.នាមសព្ទ )
or មធុមេហរោគ
( បា.បាលី ( បាលីភាសា ) )
រោគទឹកមូត្រផ្អែម ។
-
មធ្យម
( គុ.គុនសព្ទ )
[មៈធ្យំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
យ៉ាងកណ្ដាល : ជាមធ្យម, យ៉ាងមធ្យម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មជ្ឈិម ទៀតផង) ។
-
មធ្យោបាយ
( ន.នាមសព្ទ )
[ម័ត-ធ្យោ-បាយ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មធ្យ + ឧបាយ) ឧបាយជាកណ្ដាល, ដំណើរទំនងដ៏ល្មមសមគួរសម្រាប់ធ្វើកិច្ចការឲ្យបានសម្រេចតាមបំណង : រិះរកមធ្យោបាយ, គប្បីលៃលកធ្វើកិច្ចការនេះដោយមធ្យោបាយយ៉ាងណាឲ្យបានសម្រេចផង ។
-
មធ្យ័ត
( គុ.គុនសព្ទ )
[ម័តធ្យ័ត ឬ ត. ទ. ស្រ. ម័តថ្យ័ត]
(មធ្យស្ថ; មជ្ឈត្ត) ដែលស្ថិតនៅក្នុងស្ថានជាកណ្ដាល, ដែលតាំងនៅក្នុងកណ្ដាល, ជាកណ្ដាល, យ៉ាងកណ្ដាល : ចិត្តមធ្យ័ត, អារម្មណ៍មធ្យ័ត, ការមធ្យ័ត, សេចក្ដីមធ្យ័ត ។ ខ្មែរប្រើសំដៅសេចក្ដីថា “ប្រយ័ត្នប្រយែង, យកចិត្តទុកដាក់, មាំមួន, ប្រាកដប្រជា” ក៏មាន : ធ្វើការមធ្យ័ត; និយាយមធ្យ័ត ។
-
មន
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ គេដាំយកស្លឹកប្រើជាចំណីដង្កូវនាងធ្វើសូត្រ; មាន ២ ប្រភេទគឺ មនតូច មនដើមតូចៗ ស្លឹកតូច; មនធំ មនដើមធំ ស្លឹកធំៗ ដាំតែម្ដងរស់នៅបានយូរឆ្នាំ ។
-
មន
( ន.នាមសព្ទ )
ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌូចិន នៅជាខាងត្បូងជាប់គ្នានឹងដែនភូមា, រួមចូលក្នុងប្រទេសភូមាជាយូរហើយ : ប្រទេសមន ។ ជាតិមនុស្សដែលកើតនៅក្នុងដែននោះក៏ហៅថា មន, មានអក្សរនិងភាសាស្រដៀងនឹងខ្មែរដោយច្រើន : ជាតិមន, ពួកមន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាមញ្ញ ទៀតផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>