Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យមៈ
( ន.នាមសព្ទ )
[យៈមៈ ]
or យម
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថា ព្រះយម ។
- យមក្ខន្ធ (យៈម័ក-ខ័ន) ពួកនរក ។
- យមទូត (យៈមៈ--) បម្រើយមៈ (មរណៈ ឬជរា, ព្យាធិ, មរណៈ) ។
- យមបាល (យៈមៈ--ឬ យំមៈ--) អ្នករក្សានរក : ពួកយមបាល (ខ្មែរហៅក្លាយ ជាយម្ភុបាល ក៏មាន គួរលែងប្រើ) ។
- យមបុរស (យៈមៈបុរ៉ស់) បុរសរបស់យមៈ (មរណៈ) ។
- យមរាជ (យៈមៈរាច ឬ យំមៈ--) មច្ចុរាជ; ស្តេចត្រួតត្រានរក ។ ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ (ងារ) នៃសេនាបតី ក្រសួងយុត្តិធម៌ (ក្រសួងតុលាការ), សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ : លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែ ហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ (ជំរាច) ទៅជាប្រាក្រឹត ខ្មែរ : លោកជមរាជ (គួរហៅឲ្យត្រូវថា យមរាជ វិញ) ។
- យមលោក (យៈមៈ--) ឋាននរក, អបាយលោក ។
- យមសាធន៍ (យៈមៈសាត) ឋាននរក, នរក ។ល។
-
យល់
( កិ.កិរិយាសព្ទ )
ឃើញដោយប្រាជ្ញា, គិតឃើញច្បាស់ : យល់ការខុសត្រូវ ។
- យល់ចិត្ត ឃើញជ្រៅដល់ទឹកចិត្ត ។
- យល់ព្រម ព្រមតាម, អនុលោមតាម, ឃើញត្រូវជាមួយ ។
- យល់មុខ យោគយល់ឬអត់ ឱនដោយឃើញថាមានមុខមានឈ្មោះ, រើសមុខ : ឲ្យដោយយល់មុខ, លម្អៀងព្រោះយល់មុខ ។ល។
-
យល់សប្ត
( កិ.កិរិយាសព្ទ )
[--សប់ ]
or យល់សប្តិ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សុប្ត ឬ សុប្តិ; សុត្ត ឬ សុត្តិ ជាគុ. ឬន. “ដែលដេកលក់; ដំណើរដេកលក់”) ដេកលក់ឃើញអារម្មណ៍ផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យល់សប្ន ផង) ។
-
យល់សប្ន
( កិ.កិរិយាសព្ទ )
[--សប់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ស្វប្ន; សុបិន ជា ន. “ដំណើរដេកលក់, ដំណើរឃើញអ្វីៗ ក្នុងកាលកំពុងដេកលក់”) ឃើញកំពុងដេកលក់ (សរសេរជា យល់សប្ត ឬ យល់សប្តិ ក៏បាន); បើឃើញកំពុងដេកលក់ថ្ងៃច្រើន ហៅថា យល់សូង ។
-
យល់សូង
(មើលក្នុងពាក្យ យល់សប្ន) ។
-
យស
( ន.នាមសព្ទ )
[យស់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យឝ.ស៑) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដី ថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្តិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្តីទីជាសេនាបតីបណ្តោះអាសន្ន ។
- យសសម្ប័ទ ឬ - យសសម្បទា (យៈសៈ--) ការបរិបូណ៌ដោយយស ។
- មន្រ្តីកិត្តិយស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្រ្តី ) ។
-
យសោធរា
( ន.នាមសព្ទ )
[យៈសោធៈរា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យឝោធរា) ស្រ្តីអ្នកទ្រទ្រង់យស; ព្រះនាមក្សត្រីមួយអង្គជាកន្សៃសព៌េជ្ញនៃ ព្រះសក្យមុនីគោតម (ព្រះនាងពិម្ពា) ។
-
យាគូ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យាគុ; យវាគូ) បបរ ។
- សិនិទ្ធយាគូ (សិន៉ិត-ធៈ--) បបរស្និទ្ធ គឺបបរឆ្ងាញ់ ។
-
យាង
( កិ.កិរិយាសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(យ៉ាង អ. ថ. យ៉ាង “ឈានដើរ, ដើរ”) ដើរ, ដើរទៅមក, ខ្មែរប្រើពាក្យនេះចំពោះតែជារាជសព្ទ : ស្តេចយាងទៅ, ស្តេចយាងមក; រាជសព្ទសាមញ្ញ, រាជសព្ទខ្ពង់ខ្ពស់ថា “ស្តេច” : ព្រះករុណាទ្រង់ស្តេចទៅខែត្រក្រៅ; ទ្រង់ស្តេចមកពី...។
- យាងព្រះបាទា យាងដោយព្រះបាទាឥតយានជំនិះ ។
- យាងយាត្រា ស្តេចយាងទៅ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- យាងយាស ដើរដោយមានលំនាំ, ដើរដោយលំនាំល្វាសល្វន់ (ច្រើនប្រើជា រ. ស.) ។
-
យាង
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(យាង អ. ថ. យ៉ាង “ជ័រ”) ឈើទាល (ពាក្យអ្នកបាត់ដំបង, សៀមរាប : ដើមយាង គឺដើមឈើទាល) ។
<< Prev 1 2 3 4 5 6 ... 20 Next >>