Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យាមា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ពួកទេវតានៅក្នុងឋានយាមៈ; ពួកយាមទេព ។
-
យាមិក
( ន.នាមសព្ទ )
[--មិក]
or យាមិកៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យាមិក) ដែលត្រូវវេនចាំយាម; អ្នកយាម, អ្នកចាំយាម, អ្នកត្រូវវេនយាម, អ្នកល្បាត; បើស្រ្តីជា យាមិកា ។
-
យាមៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(យាម) ឈ្មោះកាមាវចរសួគ៌ជាន់ទី ៣ : ឋានយាមៈ (ខ្មែរច្រើន ហៅថា ឋានយាមា) ។
- យាមទេព ឬ - យាមទេវតា (យាមៈទេប ឬ ទេវៈដា) ទេវតានៅឋានយាមៈ ។
-
យាយ
( ន.នាមសព្ទ )
ដូន, ជីដូន (សៀមហៅ យ៉ាយ ចំពោះតែជីដូនខាងមាតា ឬហៅស្រ្តី ដទៃដែលមានចំណាស់ស្មើនឹងជីដូនខាងមាតាក៏បាន; បើជីដូនខាងបិតាហៅថា យ៉ា អ. ថ. យ៉ា) ។
- យាយទួត, យាយលួត, យាយលា ជីដូនទួត, --លួត, --លា ។
-
យាយី
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ប្រើជា គុ. ឬ ន. “ដែលទៅ, ដែលតែងតែទៅ; អ្នកទៅ”) បៀតបៀន, ជន្លជន្លេញ, បន្លាច : បិសាចមកយាយី; ច្រើននិយាយថា បីឌាយាយី ឬនិយាយក្លាយជា បិណ្ឌាយាយី គឺបៀតបៀនរឿយៗ ឬធ្វើទុក្ខបុកម្នេញឲ្យបានសេចក្ដីលំបាករឿយៗ ។
-
យារ
( គុ.គុនសព្ទ )
ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម : សង្រែកយារ, ក្បិនយារ ។
- យារមុខ ជ្រុលមុខ, ងងុយមុខ, ងប់មុខ ។
- យារមុខ ខើចក្រោយស្រុងខាងមុខខើចខាងក្រោយ : សម្លៀកសំពត់យារមុខខើចក្រោយ ។
- ដំឡូងយារ មើមដំឡូងដែលនៅជាប់ នឹងគល់កប់ក្នុងដីហួសរដូវហើយ ស្វិតសាច់ស្ប៉តស្ងោរមិនរលួយ ។
- ទាញយារ ទាញស្រៈអាសំយាកចុះ; ន. ស្រៈអា (អា) : ក ទាញយារជា កា (ព. សា.) ។
- យុរយារ ដែលធូរស្វតយុរចុះរយាក :
- សាច់ស្បែកយុរយារ ។
- យូរយារ យូរជ្រុល, យូរហួសកំណត់ : យូរយារណាស់ហើយ ។
-
យារ
( កិ.កិរិយាសព្ទ )
ងាដាប : យារដៃនឹងទះ, យារជើងនឹងធាក់, យារដំបងនឹងសំពង ។
-
យារ
( ន.នាមសព្ទ )
ឈ្មោះសេកមួយប្រភេទមាឌស្រដៀងនឹងសេកសោមតែមានចំពុះខ្មៅ : សេកយារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេក ១ ន. ផង) ។
-
យារស្យត
( គុ.គុនសព្ទ )
ដែលធ្លាក់រយីករយាក, ដែលស្លុយចុះ, ដែលស្រុងចុះ, ដែលសំយាកចុះក្រោមស្តត មើលទៅមិនសមរម្យ ។
-
យាវ
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ដើមតូចៗ សម្បុរបៃតងចាស់ សាច់ស្វិតល្អួត ប្រើការវេញខ្សែបាន, ស្លឹកខ្ចីប្រើជាបន្លែ លាយផ្សំជាមួយនឹងបន្លែឯទៀតក៏បានខ្លះ : វល្លិយាវ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>