Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រជយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[រ-ជយ]
ដែលដើរតៗគ្នាតាមលំដាប់លំដោយ : ដើររជយ ។
-
រជិកា
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រជក ) ។
-
រជើប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលផ្អើលជ្រើមពេញពាស : ផ្អើលរជើប ។
- រជើបរជោរ ឬ
- រជោររជើប ដែលផ្អើលជ្រើមចុះជ្រើមឡើងស៊ើបសួរគ្នាឲ្យដឹងការណ៍ពិត : ផ្អើលរជើបរជោរ ។
-
រជោរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលផ្អើលជ្រួលឆោឡោ ជ្រួលច្របល់ដូចទឹកជោរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រជើប ទៀតផង) ។
-
រជ្ជទាយាទ
( ន.នាមសព្ទ )
[រុ័ច-ជៈទាយាត ]
( បា.បាលី ( បាលីភាសា ) )
អ្នកដែលត្រូវបានរាជសម្បត្តិជាមរតក, ព្រះរាជឱរសដែលបម្រុងនឹងបានសោយរាជ្យតំណាងព្រះវរបិតា : ព្រះរាជបុត្រអង្គនុ៎ះ ជារជ្ជទាយាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាយាទ ទៀតផង) ។
-
រជ្ជប្បវេណី
( ន.នាមសព្ទ )
[រុ័ច-ជ័ប-ប៉ៈ វេនី ]
( បា.បាលី ( បាលីភាសា ) )
ប្រពៃណីសម្រាប់រាជ្យ, ទំនៀមសម្រាប់រាជ្យតៗមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវេណី ទៀតផង) ។
-
រជ្ជសម័យ
[រុ័ច-ជៈសៈម៉ៃ ]
មើលពាក្យ រជ្ជកាល ។
-
រជ្ជសីមា
( ន.នាមសព្ទ )
[រុ័ច-ជៈសីម៉ា ]
( បា.បាលី ( បាលីភាសា ) )
ព្រំប្រទល់ដែនសម្រាប់រាជ្យរបស់ក្សត្រិយ៍អង្គមួយៗ ។
-
រជ្ជូបករណ៍
( ន.នាមសព្ទ )
[រុ័ច-ជូប៉ៈក ]
( បា.បាលី ( បាលីភាសា ) )
(< រជ្ជ “រាជ្យ” + ឧបករណ “គ្រឿងប្រដាប់; គ្រឿងប្រើប្រាស់; គ្រឿងចិញ្ចឹមជីវិត;...”) សួយ, អាករ (សម្រាប់ផែនដី), ប្រាក់ពន្ធ។
-
រជ្ជូបការ
( ន.នាមសព្ទ )
[រុ័ច-ជូប៉ៈកា ]
( បា.បាលី ( បាលីភាសា ) )
(< រជ្ជ “រាជ្យ” + ឧបការ “ការគ្រប់គ្រង; សេចក្ដីសង្រ្គោះ, ទំនុកបម្រុង”) ការគ្រប់គ្រងរាជ្យ, ការទំនុកបម្រុងផែនដី ។ ប្រើសំដៅសេចក្ដីថា “ ប្រាក់សម្រាប់ទំនុកបម្រុងផែនដី” ក៏មាន ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>