Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រជ្ជកាល
( ន.នាមសព្ទ )
[រុ័ច-ជៈ-- ]
( បា.បាលី ( បាលីភាសា ) )
កាលឬសម័យដែលក្សត្រិយ៍អង្គមួយៗទ្រង់សោយរាជ្យ : ក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះនរោត្តម ... (ហៅថា រជ្ជសម័យ ក៏បាន) ។
-
រញង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនៅមូលគ្នាមើលទៅឃើញរងួយ : កូនមាន់រកស៊ីរញង់ ។
-
រញម
( គុ.គុនសព្ទ )
ស្រពោន, ស្លោម : ស្លឹកឈើរញម ។ ស្រពោន, សម្លប ព្រោះខ្លាច ឬព្រោះអស់កម្លាំង : ដាក់មុខរញម, គោដាក់ស្លឹកត្រចៀករញម ។
-
រញា
( ន.នាមសព្ទ )
ឈ្មោះឈើរនាមមួយប្រភេទ ផ្កាមានក្លិនក្រអូប : ដើមរញា ។
-
រញី
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទមួយប្រភេទ ក្នុងពួកសត្វឡើងតោងដើមព្រឹក្សាលតាជាតិ ជាសត្វមានដំណើរយឺតៗ មានអាការអៀនប្រៀន ។
-
រញីវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
នឹកចង់, ផ្អូកនឹកឬនឹកខឹងមិនដាច់ : រញីវក្នុងចិត្ត; ចង់បានរញីវ, ខឹងរញីវ ។
-
រញឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលញឹកដៃដោយប្រញាប់ប្រញាល់ តែរាល់គ្នា : ធ្វើការរញឹក ។
-
រញឹករញ៉ី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលរញ៉ីយ៉ាងញឹក, ដែលចេញអាការដណ្ដើមដៃគ្នាយ៉ាងញឹក-ញាប់ : ចាប់ការរញឹករញ៉ី, ដណ្ដើមគ្នារញឹករញ៉ី ។
-
រញូរញេញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
កើតក្ដៅក្តួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន : ចេះតែរញូរញេញឥតស្រាក, រញូរញេញរកកល់គ្រុន; ខឹងរញូរញេញ (និយាយថា រញោរញេញ ក៏មាន, តាមទម្លាប់ប្រើ)។
-
រញៀវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលរមាស់ឬស្កៀបមិនស្រាក : រមាស់រញៀវ ។ ដែលមូលជុំគ្នាខ្ញៀវ : កូនមាន់រកស៊ីរញៀវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>