Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រគោង
( គុ.គុនសព្ទ )
ដែលគោងច្រើនអន្លើ : រនាបរគោង (ម. ប្រ.; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រគីង) ។
-
រគោល
( គុ.គុនសព្ទ )
ដែលរដិបរដុបថ្គោលៗ : ដុំដីរគោលៗ ។
-
រឃាំង
( គុ.គុនសព្ទ )
ដែលមានរាងធំដំបងស្គមខ្លាំង : ស្គមរឃាំង (ព. សា. ប្រើតាមទម្លាប់និយាយ) ។
-
រឃិករឃុក
( ឧ.ឧទានសព្ទ )
សូរឮឃិកឃុករឿយៗ ព្រោះរង្គោះរលុងហើយទង្គិចរណ្ដំ (និយាយថា រឃឹករឃុក ក៏មាន) ។
-
រឃិងរឃុង
( ឧ.ឧទានសព្ទ )
សូរឮឃិងឃុងរឿយៗដោយបំពង់ឫស្សីទង្គិចរណ្ដំគ្នាជាដើម : រែកបំពង់ត្នោតរឃិងរឃុង ។
-
រឃឹករឃុក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រឃិករឃុក) ។
-
រឃុករឃាក់
( ឧ.ឧទានសព្ទ )
សូរឮឃុកឃាក់រឿយៗ ព្រោះទង្គិចរណ្ដំនឹងដីខ្ពស់ទាបរដិបរដុប ជាដើម : សូរគេបររទេះរឃុករឃាក់ ។
-
រឃុង
( ឧ.ឧទានសព្ទ )
សូរឮឃុងៗរឿយៗ ។
-
រឃុងរឃាំង
( ឧ.ឧទានសព្ទ )
សូរឮឃុងឃាំងរឿយៗដោយសំបកប៉ោតទង្គិចរណ្ដំគ្នាជាដើម ។
-
រង
( កិ.កិរិយាសព្ទ )
ទ្រពីក្រោម, ដាក់ទ្រពីក្រោម : យករនេលដាក់រងឈើហុប ។ ទទួលភារៈ, ទទួលបន្ទុក : រងក្ដីជួសគេ, រងបន្ទុក ។ ទស់ទប់ការពារ : យកដំបងរងមុខដាវ ។ ទទួលទុក្ខវេទនា : រងទុក្ខ, រងកម្ម, រងគ្រោះថ្នាក់ ។ល។ គុ. ដែលជាលំដាប់ចុះមក : អ្នកនុះគេមានចំណេះជាងខ្ញុំ, ខ្ញុំរងពីគេមក, ចាងហ្វាងរង, អគ្គលេខាធិការរង ។
- រងរ៉ាប់ ឬ - រ៉ាប់រង ទទួលភារៈលើខ្លួន, ទទួលអះអាង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>