Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាម
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
បន្លាយឲ្យវែងចេញទៅ, បន្តខ្សែវែងពីខ្សែខ្លីចេញទៅ : លាមខ្សែ ។ ន. ខ្សែបន្លាយ គឺខ្សែវែងមានតែក្រវិលឥតស្រលៀង សម្រាប់ចងតពីខ្សែបង្គត់មក បន្លាយឲ្យគោដើរស៊ីស្មៅក្នុងទីវាល : ខ្សែលាម (ច្រើនហៅ ខ្សែបន្លាយ ជាង) ។
-
លាម
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ល់ាម អ. ថ. ល៉ាម់) អ្នកប្រែភាសា (ប្រើតែក្នុងខែត្របាត់ដំបងខ្លះ ក្នុងសម័យពីដើម) ។
-
លាមក
( គុ.គុនសព្ទ )
[--មក់]
( បា.បាលី ( បាលីភាសា ) )
អាក្រក់, ពុំប្រសើរ, ថោកទាប, ថយថោក : អំពើលាមក, មនុស្សលាមក ។ ខ្មែរប្រើជា ន. សំដៅសេចក្ដីថា “ឧច្ចារៈ” ក៏បាន : បន្ទោលាមក, ស្អុយដូចលាមក ។ ប្រើជាបទសមាស (អ. ថ. លាមៈកៈ) : លាមកកម្ម អំពើអាក្រក់ ។
- លាមកធម៌ ធម៌លាមកគឺសភាវៈដែលនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ។
- លាមកភណ្ឌ របស់ថោកទាប ។
- លាមកភាព ភាពថោកទាប ។ល។
-
លាយ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ដាក់ច្រឡុងជាមួយគ្នា ឬធ្វើឲ្យច្រឡូកជាមួយគ្នា : លាយថ្នាំ, លាយទឹកគ្រឿង ។ កិ. វិ. ឬ គុ. ដែលច្រឡុង ឬច្រឡូកជាមួយគ្នា : ស្រីប្រុសអង្គុយលាយគ្នា; ប្រេងលាយទឹក ។
-
លាយ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សី ក្រងរាងតូចវែង មាត់រីកកំពាង ឥតប្រឹស ឥតសន្ទះ ចងក្របួចគូទ, មាន ២ ប្រភេទគឺ លាយក្រង លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច; លាយរូត លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយ មានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច ។
-
លាយ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(អ. ថ. ល៉ាយ) ស្នាម, គំនូសឆ្នូត, អញ្ចាញ : លាយដៃ អញ្ចាញដៃ, ថ្នាំងដៃ; លាយលក្ខណ៍ ស្នាមលក្ខណៈនៅបាតដៃបាតជើង ។
-
លាយដៃ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយ>លាយ ៣ ន.) ។
-
លាយទែង
( ន.នាមសព្ទ )
ដង្កៀបដែកតូចស្រួចស្តើង សម្រាប់ចាប់ថ្កៀបរបស់ល្អិតមានកម្ទេចមាសជាដើម ។ ការឡើងក្បាលដែករបស់ជាងទង ។
-
លាយនកម្ម
( ន.នាមសព្ទ )
[លាយៈនៈក័ម]
( បា.បាលី ( បាលីភាសា ) )
ការច្រូត, ការច្រូតកាត់ : ពួកកសិករធ្វើលាយនកម្ម ។
-
លាយលក្ខណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយ>លាយ ៣ ន.) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>