Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាយល័ក្ត
( ន.នាមសព្ទ )
or លាយល័ខ
ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងនាងនួន សំបកក្រៅមានក្រមរ សំបកខាងក្នុងសាច់ក្រហម បើស្ទោះយកមកត្រាំទឹក ចេញក្រហមដូចគេដាក់ល័ក្ត ។
-
លាយល័ខ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាយល័ក្ត>លាយល័ក្ត ) ។
-
លាយសាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ឬ គុ.) ដែលលាយចម្រុះគ្នាសាំដដែលៗ : ដាក់លាយសាំ; របស់លាយសាំ ។
-
លាយឡំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលាយបន្លំគ្នា ឬលាយច្រឡូកច្រឡំគ្នា : ដាក់លាយឡំ, អង្គុយលាយឡំគ្នា; របស់លាយឡំ ។
-
លាវ
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(អ. ថ. ល៉ាវ) ជាតិមនុស្សក្នុងដែនមួយក្នុងភាគផែនដីឥណ្ឌូចិន, ហៅតាមគោត្រកូលក្នុងសម័យពីដើមមានច្រើនពួកគឺ លាវកាវ, លាវភុងដាំ, លាវភុងខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉ៈវ៉ៈ, ល៉ៈវ៉ា ឬ លួៈ, ថៃ, ភូថៃ, ថូ, យ៉, យ៉ូយ, កល៉ឺង ជាដើម; ហៅដោយរួបរួមថា លាវៗ ដូចគ្នា: ជាតិលាវ, ប្រទេសលាវ ។
-
លាវក
( ន.នាមសព្ទ )
[--វៈកៈ ឬ --វក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកច្រូត, អ្នកច្រូតកាត់ (បើស្ត្រីជា លាវិកា) ។
-
លាវិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាវក) ។
-
លាវ័ណ្យ
( ន.នាមសព្ទ )
[--វ័ន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លាវណ្យ) រសប្រៃ; លម្អ, សម្អគួរឲ្យស្រឡាញ់; មនុស្សដែលគួរគេស្រឡាញ់ (ស្ត្រី លាវណ្យា) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) លាវ័ណ្យលាវណ្យា បណើ្តរគ្នាទាំងពីរប្រាណ ប្រកបដោយសុខសាន្ត ស្រាប់តែបានជួបពួកចោរ ។
-
លាស
( គុ.គុនសព្ទ )
ដែលមានចម្ងាយរយាល, រង្វើល, ស្រយាល; កន្ធែក ឃ្លាតពីគ្នា : អំពៅថ្នាំងលាស, គោស្នែងលាស ។
-
លាសក
( ន.នាមសព្ទ )
[--សៈកៈ ឬ --សក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកចាក់ក្បាច់កែក្រាយ, អ្នករាំ, ល្ខោន (បើស្ត្រីជា លាសិកា “ស្រីល្ខោន, ស្រីរបាំ”) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) :
- លាសកលាសិកា មកមូលគ្នាលេងសស្រាំ សុទ្ធតែអ្នករបាំ ថ្ងៃចូលឆ្នាំរាំកំសាន្ត ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>