Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លិនជី
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
គូលែន (ច្រើនប្រើតែក្នុងខែត្របាត់ដំបងក្នុងសម័យពីដើម) ។
-
លិបិការ
( ន.នាមសព្ទ )
[លិប៉ិកា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកធ្វើអក្សរគឺស្មៀន, ស្មេរ; ជាងឆ្លាក់អក្សរ; បើស្ត្រីជា លិបិការិកា (វេវ. លេខកៈ, លេខិកា) ។
- លិបិការកម្ម (លិប៉ិការ៉ៈក័ម) ការឬមុខការរបស់ស្មៀន (វេវ. លេខកកម្ម) ។
- លិបិការកិច្ច ឬ
- --ក្រឹត្យ (លិប៉ិកា រ៉ៈ--) ការរវល់របស់ស្មៀន (វេវ. លេខកកិច្ច) ។
- លិបិការដ្ឋាន ឬ
- --ស្ថាន (លិប៉ិការុ័ត-ឋាន ឬ --រុ័ស-ស្ថាន) ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន (វេវ. លេខកដ្ឋាន ឬ--ស្ថាន) ។ល។
-
លិបិការិកា
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិបិការ>លិបិការ ) ។
-
លិបិក្រម
( ន.នាមសព្ទ )
[លិប៉ិក្រំ]
(លិបិក្កម) លំដាប់ ឬរបៀបអក្សរ ។
-
លិបិសជ្ជា
( ន.នាមសព្ទ )
[លិប៉ិស័ច-ជា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រឿងសរសេរ ។
-
លិប្តា
( ន.នាមសព្ទ )
[លិប-ប៉្តា ឬ --ដា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះមាត្រាវាស់ឬកំណត់វេលាស្មើគ្នានឹង១នាទី (១ មីនុត); បើគិតជាមាត្រារង្វាស់ល្វែងមេឃវិញ ៦០ លិប្តា ជា ១ អង្សា (ព. ហ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី និង អង្សា ផង ។
-
លិប្សា
( ន.នាមសព្ទ )
[លិប ប្សា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីប្រាថ្នា; បំណង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
លិម្បកម្ម
( ន.នាមសព្ទ )
[លិម-ប៉ៈក័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--កម៌ន៑ ឬ លិម្បន) ការលាប; ការលាបថ្នាំ; ការបូកបាយអ : ធ្វើលិម្បកម្ម (ប្រើជា លេបកម្ម ក៏បាន) ។
-
លិម្បការិកា
( ន.នាមសព្ទ )
[លិម-ប៉ៈ-- ]
មើលពាក្យ លិម្បការ ។
-
លិម្បការ
( ន.នាមសព្ទ )
[លិម-ប៉ៈកា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកលាប; ជាងលាបថ្នាំ; ជាងកំបោរ; បើស្ត្រីជា លិម្បការិកា (ប្រើជា លេបការ; លេបការិកា ក៏បាន) ។
<< Prev 1 ... 15 16 17 18 19 20 Next >>