Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លីវ
( គុ.គុនសព្ទ )
ដែលមិនទាន់ដែលមានប្រពន្ធឬមានប្តីសោះនៅឡើយ : មនុស្សលីវ; នៅលីវ ។
-
លីឡ្ហា
( ន.នាមសព្ទ )
[លីល-ហា]
( បា.បាលី ( បាលីភាសា ) )
លំអ, លំអដ៏រុងរឿង; ដំណើរយាងយាសដ៏សមរម្យ, ឥតឆ្គង ។
- ពុទ្ធលីឡ្ហា ដំណើរយាងយាសនៃព្រះពុទ្ធ ។
- រាជលីឡ្ហា ដំណើរយាងយាសនៃព្រះរាជា (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
លឹន
( កិ.កិរិយាសព្ទ )
ដេរជាយសំពត់កុំឲ្យរសាត់ : លឹនសំពត់ ។
-
លឹន
( ន.នាមសព្ទ )
អង្គជាតសត្វចតុប្បាទឈ្មោល : លឹនគោ, លឹនសេះ, លឹនដំរី ។
- សេះគម្លង់លឹន សេះដែលមានតួលឹនពពាលដូចសម្បុរឃ្លង់ល្ពៅ ។
-
លឹប
( កិ.កិរិយាសព្ទ )
ថយចូលផុតទៅខាងក្នុងឬមកខាងក្រោម : ពស់លឹបក្បាលចូលក្នុងរូងឈើ ។
- លឹបលៗ (លឹបលលឹបល) រលឹបរល : ចូលក៏មិនចូលចេញក៏មិនចេញចេះតែឈរលឹបលៗ ។
-
លឹមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលឃើញមិនច្បាស់, ព្រឹមៗ ព្រោះឆ្ងាយ ឬព្រោះមិនសូវភ្លឺ : មើលឃើញលឹមៗ ។
-
លឺ
( បុ. ស.បុរិសសព្ទនាម )
( ចិ.ចិន (ភាសាចិន) )
អ្នក; ពាក្យសម្រាប់និយាយក្នុងទីចំពោះមុខទៅរកចិនសុទ្ធ (ចិនឆៅ) : លឺមកមានការអ្វី ? = អ្នកមកមានការអ្វី ? (គួរប្រើ លឺ នេះវិញ កុំប្រើ ចិក ឬ ហ៊ា ទួទៅ) ។
-
លឺជ័យ
មើលក្នុងពាក្យ ឮជ័យ ។
-
លឺលាន់
មើលក្នុងពាក្យ ឮលាន់ ។
-
លឺសាយ
មើលក្នុងពាក្យ ឮសាយ ។
<< Prev 1 ... 15 16 17 18 19 20 Next >>