Khmer Dictionary: លាក
Chuon Nath's Khmer-Khmer Dictionary
-
លាក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លាក អ. ថ. ល៉ាក “ទាញ, អូស”) ងាក, បែរ, ថយ, ទាស, ឃ្លាតចាកទី, ចាកគ្នា ឬ ឃ្លាតចាកប្រក្រតី : លាកចិត្ត, លាកចាកគ្នា ។
- លាកលា លាដើម្បីចេញចាកគ្នា ឬលារួចហើយចេញចាកគ្នា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា លាលាក ក៏បាន) : បើបានជាលាលាក ចូរកុំងាកបែរមើលក្រោយ ទោះរស់ស្លាប់ក៏ដោយ ត្រូវកុំឲ្យលំបាកទៀត ។
-
លាកុដិក
( ន.នាមសព្ទ )
[--ដិក ឬ--កៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អ្នកបម្រើ; បើស្ត្រីជា លាកុដិកា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លាកុដិក ផឹកស្រវឹង មិនដឹងខ្លួន, តែគាប់ជួន កុដិកា ជួយដោះស្រាយ, ឲ្យផុតទោស ដោយសន្តោស នៃចៅហ្វាយ, ដែលលោកស្រាយ មិនប្រកាន់ បានរួចខ្លួន ។ លាកុដិកា លុប លា ចេញទុកត្រឹមតែ កុដិកា ហៅថា អាទិលុប, ដូច ឧបាសក > បាសក ដែរ ។
-
លាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានគន្លាក់ : លាក់ឈើ ។ បិទបាំង, បំបាំងឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង : លាក់របស់, លាក់ខ្លួន, លាក់ពុត ។
- លាក់កំនួច លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច, លាក់ចំណេះ ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្តើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់មិនបំបាំង : លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក ។
- លាក់លៀប ឬ - លាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ ។
- លាក់សុំ លាក់ទុកត្រដក់ត្រសុំ ។ល។
-
លាក់កន្សែង
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្តាច់មិនឲ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្តងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក : លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឲ្យវៃ) ។
-
លាក់កូនកាស
( ន.នាមសព្ទ )
ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្តែតទឹក ហើយនាំគ្នាកញ្រ្ជោកទឹកពន្លិចខ្នាច់នោះ រួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្តែតឡើងវិញ, បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នា ស្រែកថា ញៀច ! ... រួចខ្លួនតែអ្នកដែលមុជទឹកទាន់ : លេងលាក់កូនកាស (អ្នកស្រុកខ្លះហៅ លេងទះខ្នាច់, ខ្លះហៅ លេងទះកាច់; ជាល្បែងហាត់បង្វឹកភ្នែកឲ្យវៃ) ។
-
លាក់ធ្យូង
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្តូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្តោបដាក់លើក្បាលជង្គង់, មានក្មេងពីរនាក់មិនអង្គុយសណ្តូកជើងទេ, ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្តោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់លាក់ធ្យូងក្នុងដៃណាមួយ, ម្នាក់ទៀតចាំទាយ, បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្តូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ, អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត : លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្សព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន) ។
Headley's Khmer-English Dictionary
-
លាក
( v )
[liek]
- detail »
to become indifferent (toward someone); to turn slightly; to withdraw; to leave, depart, go away
-
លាកុដិក
( n )
[liekoʔdək, liekoʔdəkkaʔ]
- detail »
servant
-
លាក់
( v )
[leak]
- detail »
to hide, conceal, keep something secret.
-
លាក់
( adj )
[leak]
- detail »
to be hidden; to be secretive, furtive
-
លាក់
( v )
[leak]
- detail »
to cut a notch, groove, make an incision; to hollow out (e.g. a tree); to trim, clip
-
លាក់
[leak]
- detail »
See: ល័ក្ត