Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វយស្ថ
( គុ.គុនសព្ទ )
[វៈយ័ស ]
or វយ័ស្ថ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វយស្ថ; វយដ្ឋ) ដែលកំពុងពេញជំទង់, ដែលនៅក្មេង; កំលោះ, ក្រមុំ ។
- វយស្ថា នាងក្រមុំ; ស្រ្តីជាសំឡាញ់ ( របស់ស្រ្តី) ។
-
វយស្យ
( គុ.គុនសព្ទ )
[វៈយ័ស]
or វយ័ស្យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វយស្យ) មានអាយុ ។ ន. អ្នកមានអាយុស្មើគ្នាឬស្រករគ្នា; សំឡាញ់ស្និទ្ធ, ភឿន, ភ្លើ (បើស្រ្តីជា វយស្យា ឬ វយ័ស្យា) ។
-
វរ
( កិ.កិរិយាសព្ទ )
ទាស់ការ, ទាស់ទំនង; នាំឲ្យមានរវល់ឥតប្រយោជន៍; នាំឲ្យទាស់ដំណើរ ។
- វរហើយ ! ទាស់ហើយ ! ។
- កុំវរ ! កុំរវល់ !; នាំវរ នាំរវល់; វរវឹក ឬ វឹកវរ ច្របូកច្របល់; ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ ។
- វរវឹកទទឹកស្ងួត (ព. ប្រ.) ច្របូកច្របល់ដូចគេយករបស់ទទឹកដាក់លាយនឹងរបស់ស្ងួត (ព. សា.) : វរវឹកទទឹកស្ងួតអស់ទៅហើយ !
-
វរ
( គុ.គុនសព្ទ )
[ វ ]
or វរៈ (វៈរៈ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វរគុណ គុណដ៏ប្រសើរ, គុណគាប់ ។
- វរចក្រ ចក្រដ៏ប្រសើរ ។
- វរជន ជនប្រសើរ ។
- វរជ័យ ជម្នះដ៏ប្រសើរ ។
- វរញ្ញូ អ្នកដឹងធម៌ដ៏ប្រសើរ (ព្រះពុទ្ធ) : ព្រះវរញ្ញូ ។
- វរតនូ ឬ - វរនារី ស្រ្តីល្អឆ្នើម ។
- វរទាន ការឲ្យពរ; ការឲ្យរង្វាន់ ។
- វរនាថ ពំនាក់ដ៏ប្រសើរ ។
- វរបិតា បិតាប្រសើរ (បិតាក្សត្រិយ៍) : ព្រះវរបិតា ។ វរបុរស បុរសប្រសើរ, ប្រុសថ្លៃ ។
- វរមន្រ្តី មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី ។
- វរមាតា មាតាប្រសើរ (មាតាក្សត្រិយ៍) : ព្រះវរមាតា ។
- វរមិត្ត ឬ
- --មិត្រ មិត្រប្រសើរ ។
- វរយោសិត ស្រ្តីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ ។
- វររាជ ស្តេចប្រសើរ ។
- វរលញ្ឆករ ត្រាដ៏ប្រសើរ (ព្រះរាជមុទ្រា) : ព្រះវរលញ្ឆករ ។ វរលក្ខណ៍ លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ ។
- វរវង្ស វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់ ។
- វរវណ្ណិនី ស្រ្តីមានសម្បុរល្អ, នាងឆើតឆោម ឬនាងឆោមឆាយ ។
- វរវៀងជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀងជ័យ) ។
- វរសេនិយ ឬ - វរសេនីយ៍ (វៈរៈសេន៉ី) : វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។
- វរសេនីយ៍ទោ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៅត្រង់ចន្លោះ វរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។
- វរសេនីយ៍ឯក ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។
- វរោកាស (< វរ + ឱកាស) ឱកាសប្រសើរ ។
- វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ល។
-
វរ--
(មើលក្នុងពាក្យ វរ ២ គុ.) ។
-
វរចិត្ត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ចិត្តដែលទញ់ទាល់, វឹកវរក្នុងផ្លូវចិត្ត ។
-
វរុណ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
នាមទេវតាជាម្ចាស់ទឹកឬម្ចាស់សមុទ្រ, ចួនកាលហៅថា សិន្ធុបតី; ឬនាមទេវតាអ្នកបង្អុរភ្លៀង; ខ្មែរច្រើនហៅ ព្រះពិរុណ សំដៅចំពោះនាមទេវតាអ្នកបង្អុរភ្លៀងនុះដែរ ឬសំដៅសេចក្ដីថា “ភ្លៀង; ទឹក; មហាសមុទ្រ” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិរុណ>ពិរុណ និង ពិរុណសាស្ត្រ ផង)។ ឈ្មោះនៃតាបសទ្រុស្តសីលម្នាក់ ជាអ្នកផ្តើមបង្កើតសុរាដំបូងបំផុតជាមួយនឹងព្រានព្រៃឈ្មោះ សុរៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វារុណី>វារុណី និង សុរា ផង) ។
-
វរុណាទិ្យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ពន្លឺដែលចេញអំពីកាយរបស់ទេវតាអ្នកបង្អុរភ្លៀងដែលខ្មែរពោលហៅព្រះពិរុណ (ទឹកភ្លៀង) ។
-
វរោ--
(មើលក្នុងពាក្យ វរ ២ គុ.) ។
-
វរ្មិត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វម្មិត) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>