Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាទ
( ន.នាមសព្ទ )
or វាទៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាទ) ពាក្យ, ពាក្យពោល, ពំនោល ។
- វាទប្បដិវាទ ឬ - វាទប្រតិវាទ (--ទ័ប-ប៉ៈដិ-វាត ឬ--ប្រៈតិ--) ពាក្យពោលតបតទៅរកពាក្យ, ការប្រកែកគ្នាទៅវិញទៅមក ។
- វាទយុទ្ធ ការជជែកយកឈ្នះ (ទាំងពីរខាង) ។
- វាទានុវាទ (< វាទ + អនុវាទ) ការពោលបណ្ដោយតាមគ្នា, ពាក្យចាក់បណ្ដោយ; ពាក្យប្រកាន់និងពាក្យដោះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : វាទានុវាទ ច្រើនតែឃ្លៀងឃ្លាត ពុំសូវទៀងទាត់ ពាក្យខ្លះក៏ត្រូវ ពាក្យខ្លះក៏ភ្លាត់ ព្រោះមាត់និងមាត់ ប្រឆាំងតគ្នា ។ល។
-
វាទកៈ
( ន.នាមសព្ទ )
[--ទៈកៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាទក) អ្នកប្រគំ; អ្នកលេងភ្លេង; បើស្រ្តីជា វាទិកា ។
-
វាទនកម្ម
( ន.នាមសព្ទ )
[--ទៈនៈក័ម ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាទន) ការប្រគំ; ការលេងភ្លេង ។
-
វាទអាទិ៍
( កិ.កិរិយាសព្ទ )
[វាត-អាត ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វាទ “ពាក្យ, ពាក្យពោល”; អាទិ ឬ អាទ្យ “ជាដើម, ខាងដើម”) ផ្ដើមនិយាយ ឬតាំងនិយាយមុនគេយកមុខ, យកអំណាច, យកប្រយោជន៍ : ខ្ញុំឥតវាទអាទិ៍យកអ្វីទេ (សរសេរជា វាទអាទិ ឬ--អាទ្យ ក៏បាន, សំដៅសេចក្ដីថា “ផ្តើមវាតយកមុខ, យកអំណាច, យកប្រយោជន៍” ) ។
-
វាទិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាទកៈ) ។
-
វាទិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាទី) ។
-
វាទី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាទិន៑) អ្នកពោល; អ្នកជជែក; បើស្រ្តីជា វាទិនី ។
-
វាទ្យភណ្ឌ
( ន.នាមសព្ទ )
[--ទ្យៈភ័ន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វទ្យ + ភាណ្ឌ) គ្រឿងតន្រ្តី; គ្រឿងតន្រ្តីមួយវង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាទ្យ ផង) ។
-
វានរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពានរ) ។
-
វានរិន្ទ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពានរិន្ទ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>