Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វន្ទន្តី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វន្ទន្ត) ។
-
វន្ទា
( កិ.កិរិយាសព្ទ )
[វ័ន-ទា ]
( បា.បាលី ( បាលីភាសា ) )
(វន្ទ) ថ្វាយបង្គំ, សំពះ, គំនាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមថ្វាយវន្ទា ឆ្ពោះព្រះភគវា សម្មាសម្ពុទ្ធ អង្គព្រះអរហន្ត ព្រះទ័យបរិសុទ្ធ ប្រសើរបំផុត ឥតមានប្រៀបបាន ។
-
វន្ទីយបុគ្គល
( ន.នាមសព្ទ )
[វ័ន-ទីយៈ បុក-គល់ ]
( បា.បាលី ( បាលីភាសា ) )
បុគ្គលដែលគួរគេអភិវាទ : មាតាបិតាជាវន្ទីយបុគ្គល របស់បុត្រធីតា ។ ព. ផ្ទ. អវន្ទីយបុគ្គល ។
-
វន្ទីយ៍
( កិ.កិរិយាសព្ទ )
[វ័ន-ទី ]
( បា.បាលី ( បាលីភាសា ) )
(គុ. “ដែលគួរវន្ទា, គួរអភិវាទ”) ថ្វាយបង្គំ, សំពះ, គំនាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្ញុំសូមវន្ទីយ៍ ឆ្ពោះព្រះមុនី បរមសាស្តា ជាគ្រូនៃមនុស្ស និងពួកទេញ្ត ព្រះនាមសត្ថា- ទេវមនុស្ស ។
-
វប្ប
( ន.នាមសព្ទ )
[វ័ប-ប៉ៈ ]
or វប្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការសាប, ព្រោះ, សាបព្រោះ, បណ្តុះពូជ; ច្រាំង, ត្រើយ ។ល។ ប្រើផ្សំនឹងសព្ទដទៃ :
- វប្បកម្ម ឬ
- វប្បកិច្ច,
- វប្រក្រឹត្យ ការឬរបរសាបព្រោះ ។
- វប្បករ,
- វប្បការ ឬ --ការី អ្នកធ្វើការសាបព្រោះ (បើស្ត្រីជា វប្បការិកា ឬ --ការិនី) ។
- វប្បកាល ឬ --សម័យ កាលឬសម័យដែលត្រូវសាបព្រោះ ។
- វប្បក្ខេត្ត ឬ
- វប្រក្សេត្រ (--ខែត ឬ --ក្សែត) ថ្នាល; ស្រែពង្រោះ ។
- វប្បដ្ឋាន ឬ
- វប្រស្ថាន ទីសម្រាប់សាបព្រោះ (ដូចគ្នានឹង វប្បក្ខេត្ត ដែរ) ។
- វប្បធម៌ (វ៉ាប់-ប៉ៈ--) ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម ។
- វប្បមង្គល ឬ វប្រ-- មង្គលសាបព្រោះ; មង្គលច្រត់ព្រះនង្គ័ល ។
- វប្បរដូវ ឬ វប្រ-- រដូវសាបព្រោះ ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃមាសកូនឪ វប្បរដូវ ចូលដល់មកហើយ ចូរខំខ្នះខ្នែង កុំធ្វើកន្តើយ រដូវហ្នឹងហើយ បង្កើតធនធាន ។ ...
-
វប្ប--
or វប្រ--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វប្ប ឬ វប្រ) ។
-
វម្មិត
( ន.នាមសព្ទ )
[វ័ម-មិត ]
or វរ្មិត
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< វម្ម “ក្រោះ” + ឥ-ត “ដែលពាក់”; < វម៌ + ឥ-ត) ទាហានពាក់ក្រោះ :
- ទាហានវម្មិត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រេហ៍ពលវម្មិត លើកចូលទៅជិត កងទ័ពខាងខ្មាំង រុកចូលគឃ្លើន ផ្គើនដោយកម្លាំង ចូលលុកប្រឆាំង តតាំងយកជ័យ ។
-
វមរោគ
( ន.នាមសព្ទ )
[វៈមៈរោក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រោគក្អួត, រោគចង្អោរ ។
-
វយ
( ន.នាមសព្ទ )
[វាៈយៈ ]
or វ័យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វយ; វយស៑) អាយុ, កំណត់អាយុ; ដំណើរសូន្យទៅខាងក្រោយលឿនកើនទៅខាងមុខ (នៃអាយុ) : វ័យក្មេង, វ័យកំលោះក្រមុំ, វ័យចាស់ ។
- បឋមវ័យ វ័យដំបូង;
- មជ្ឈិមវ័យ វ័យកណ្ដាល;
- បច្ឆិមវ័យ វ័យខាងចុង ។
- វយជន ជនចាស់ (ព. ផ្ទ. យុវជន) ។
- វយានុរូប (បា. < វយ + អនុរូប) កិ. វិ. តាមសមគួរដល់វ័យ, សមរម្យតាមវ័យ : តែងខ្លួនតាមវយានុរូប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្នុងវ័យទាំងបី គួរធ្វើអ្វីៗ កុំឲ្យឃ្លាតក្លាយ ខុសចាករយៈ នៃវ័យទាំងឡាយ ទាស់ខុសនាយអាយ គួរស្តាយពន់ពេក ។ ...
-
វយវឌ្ឍនាការ
( ន.នាមសព្ទ )
[វៈយៈវ័ត-ឍៈនាកា]
( បា.បាលី ( បាលីភាសា ) )
(វយ + វឌ្ឍន + អាការ) អាការចម្រើនតាមលំដាប់វ័យគឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់ : លុះព្រះសិទ្ធត្ថៈ -គោតម ទ្រង់មានវយវឌ្ឍនាការបានព្រះជន្ម ១៦ ឆ្នាំ ព្រះបាទស្រីសុទ្ធោទនជាព្រះ វរបិតា ក៏ទ្រង់ផ្ទេររាជសម្បត្តិដល់ព្រះរាជបុត្រ ... (ប្រថមសម្ពោធិកថា ត្រង់សិទ្ធត្ថរាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រមានវយវឌ្ឍនាការ គ្រូបាអាចារ្យគួរពោលក្រើន មាតាបិតាឲ្យក្រវើន រកក្តីចម្រើនឲ្យកូនខ្លួន ។ ...
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>