Khmer Dictionary: វដ្ដ
Chuon Nath's Khmer-Khmer Dictionary
-
វដ្ដ
( គុ.គុនសព្ទ )
[វ័ត-ដៈ]
or វដ្ដៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វដ្ត; វ្ឫត្ត) ដែលវិល; មូល, ដែលជាវង់មូល ។ ន. ការវិលទៅមក; ដំណើរវិលកើតវិលស្លាប់; វង់មូល; តម្លៃសម្រាប់ចាយប្រើស្បៀង ។
- វដ្តទុក្ខ ទុក្ខក្នុងវដ្តៈ គឺទុក្ខសម្រាប់សត្វដែលវិលកើតវិលស្លាប់ ។
- វដ្តភ័យ ភ័យអំពីការវិលកើតវិលស្លាប់ ។
- វដ្តមូល ទីតាំងរបស់វដ្តៈ, ឫសរបស់វដ្តៈ ។
- វដ្តលោក លោកគឺការវិលកើតវិលស្លាប់ ។
- វដ្ដសង្សារ (បា. --សំសារ) ដំណើរអន្ទោលវិលកើតវិលស្លាប់ ។
- វដ្ដសន្ធិ តំណវដ្តៈ ។ល។
-
វដ្ដ--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វដ្ដ ឬ វដ្ដៈ) ។
Headley's Khmer-English Dictionary
-
វដ្ដ
( adj )
[voatdaʔ]
- detail »
to be rotating, revolving, moving in a circle.
-
វដ្ដ
( n )
[voatdaʔ]
- detail »
cycle, rotation; life cycle, round of rebirths (Buddh.)
-
វដ្ដ
( n )
[voatdaʔ]
- detail »
money (to buy food)