Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្ខេប
( ន.នាមសព្ទ )
[សង់ខែប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំក្សេប) សេចក្ដីបំប្រួញ, សេចក្ដីយ៉ : និយាយដោយសង្ខេប ។ ខ្មែរប្រើជា កិ. ក៏មាន “បំប្រួញ” : យើងត្រូវសង្ខេបសេចក្ដីនេះត្រឹមប៉ុណ្ណេះសិន ។ ប្រើជា គុ. ក៏បាន “ដែលបំប្រួញ” : រឿងសង្ខេប ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ខេប៉ៈ, ដូចជា : សង្ខេបកថា, សង្ខេបន័យ, សង្ខេបបទ, សង្ខេបវត្ថុ ពាក្យ, ន័យ, បទ, រឿងសង្ខេប ។ល។
-
សង្ខោភ
( ន.នាមសព្ទ )
[សង់ខោភៈ ឬ សង់-ខោប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំក្សោភ) ការកម្រើក; សេចក្ដីរំជួល, ញាប់ញ័រ ។
- សង្ខោភការណ៍ ហេតុដែលនាំបណ្ដាលឲ្យមានសេចក្ដីរំជួល ។ ប្រើដូចជា គុ. ក៏បាន : សង្ខោភចិត្ត ចិត្តដែលរំជួល ។ល។
-
សង្ខ្យា
[សង់-ខ្យា]
មើលពាក្យ សំខ្យា ។
-
សង្ខ្យានុគ្រោះ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំខ្យានុគ្រោះ) ។
-
សង្គតិ
( ន.នាមសព្ទ )
[សង់គៈតិ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការរាប់រកគ្នា, ការរាប់អានគ្នា, ការរួបរួមគំនិតគ្នា; ការចួបប្រសព្វគ្នា; សេចក្ដីស្មោះស្មើទៅវិញទៅមករកគ្នា; ការប្រជុំ, ការចួបជុំគ្នា; សមាគម ។
- សង្គតិភាព ភាពនៃសង្គតិ ។
-
សង្គម
( ន.នាមសព្ទ )
[សង់-គំ ឬ--គៈមៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការជួបជុំគ្នា, ការប្រជុំគ្នា; ការរាប់រកគ្នា, ការប្រមូលរួបរួមផ្តុំមនុស្សឬសត្វ : សង្គមមនុស្ស, សង្គមសត្វ ។ វេវ. សង្គតិ ។
- សង្គមកិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉--) កិច្ចការក្នុងសង្គមឬរបស់សង្គម; កិច្ចការដែលធ្វើឡើងដើម្បីជួយយឹតយោងសង្គមមនុស្សឲ្យបានសុខចម្រើន ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់មុខការដូចពោលខាងលើនេះ : ក្រសួងសង្គមកិច្ច ។
- សង្គមដ្ឋាន, --មាល, --សភា, --សាលា ទីឬរោងសម្រាប់ប្រជុំ ។
- សង្គមភាព ភាពនៃសង្គម ។ល។
-
សង្គមរាស្ត្រនិយម
( ន.នាមសព្ទ )
[សង់-គំរាស-និយំ]
ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្រ្តប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ ។ល។
- សង្គមរាស្រ្តនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត ។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស ។ ចាប់ផ្តើមតាំងពី សង្គមរាស្រ្តនិយម នេះកើតមានឡើង ប្រទេសកម្ពុជា ក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្តិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្រ្តនិយម ថា : រាជការសង្គម រដ្ឋរាស្រ្តនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្រ្តទាំងអស់គ្នា បានសុខចម្រើន ! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម ! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្រ្តនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ-ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប ! ។ល។
-
សង្គហៈ
( ន.នាមសព្ទ )
[សង់គៈហៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្គហ; សំគ្រហ) សេចក្ដីឬការសង្រ្គោះ; ការកាន់យកឬស្រង់សេចក្ដីយកដោយសង្ខេប ។
- សង្គហកម្ម ការធ្វើសេចក្ដីសង្រ្គោះ ។
- សង្គហការណ៍ ហេតុឬដំណើរនៃសេចក្ដីសង្រ្គោះ ។
- សង្គហធម៌ ធម៌សង្រ្គោះ, ធម៌សម្រាប់សង្រ្គោះគ្នា ។
- សង្គហភាព ភាពនៃសេចក្ដីសង្រ្គោះ ។
- សង្គហវត្ថុ ទីតាំងឬអង្គនៃសេចក្ដីសង្រ្គោះ, មាន ៤ ប្រភេទគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា, ការតាំងខ្លួនស្មើៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ ផង) ។ល។
-
សង្គាយនា
( ន.នាមសព្ទ )
[សង់គាយៈ-- ]
( បា.បាលី ( បាលីភាសា ) )
(សង្គាយន) ការប្រជុំសូត្រឲ្យត្រូវគ្នាតាមបែបមួយ, ការប្រជុំផ្ទៀងធម៌ឬច្បាប់ឲ្យត្រឹមត្រូវសព្វគ្រប់តាមបែបដើម; ការប្រជុំផ្តៀងព្រះត្រៃបិដកពុទ្ធវចនៈឲ្យត្រឹមត្រង់ មិនឲ្យល្អៀងឃ្លៀតចាកបែបដើម : លើកសង្គាយនា, ធ្វើសង្គាយនា, បឋមសង្គាយនា, ទុតិយសង្គាយនា, តតិយសង្គាយនា (ព. ពុ.) ។ល។ សូម្បីនិមន្តធម្មកថិក ២ រូប ឬ ៣ រូប ទេសន៍ចោទឆ្លើយយ៉ាងសង្ខេប មានតំណាលរឿងសង្គាយនាពីព្រេងនាយតាមពុទ្ធសាសនប្រវត្តិ, ខ្មែរក៏ហៅ សង្គាយនា ដែរ : និមន្តលោកទេសន៍សង្គាយនា, សង្គាយនាបង្ហើយបុណ្យ (ព. ពុ.) ។ វេវ. សង្គីតិ ។
-
សង្គាហក
( ន.នាមសព្ទ )
[សង់-គាហៈ កៈ ឬ--ហក់ ]
( បា.បាលី ( បាលីភាសា ) )
អ្នកសង្គាយនា ។ វេវ. សង្គីតិក ។
- សង្គាហកាចារ្យ (< សង្គាហក + អាចាយ៌) អាចារ្យអ្នកសង្គាយនា (សង្គីតិកាចារ្យ) ។
- សង្គាហកត្ថេរ ព្រះថេរៈអ្នកសង្គាយនា (សង្គីតិកត្ថេរ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>