Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សញ្ញោជន
or សញ្ញោជនៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំយោជន) ។
-
សញ្វវុធ
( ន.នាមសព្ទ )
[ស័ប-ពា-វុត]
( បា.បាលី ( បាលីភាសា ) )
(< សព្វ + អាវុធ) អាវុធគ្រប់បែប; គ្រឿងចម្បាំងគ្រប់យ៉ាង : បន្ថយសញ្វវុធ, បង្កើនសញ្វវុធ ។
-
សដាយុស
( ន.នាមសព្ទ )
[សៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជដាយុ ឬ ជដាយុស៑ “បក្សីមានជដា, មានកំប៉ោយ”) ឈ្មោះបក្សីធំមួយ មាននិយាយក្នុងរឿងរាមកេរ្តិ៍ : ក្រុងរាពណ៍ប្រហារសដាយុស (ប្រហែលជាកាលពីព្រេងនាយយូរហើយ ខ្មែរហៅក្លាយតាមសំនៀងលាវទេដឹង (?) ព្រោះលាវអានអក្សរ ជ ជាសំឡេងអក្សរ ស; បើឲ្យត្រង់តាមពាក្យដើម ត្រូវហៅ ជដាយុស) ។
-
សដូវ
( ន.នាមសព្ទ )
[សៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សត្តុ; ឝក្តុ) អាហារធ្វើដោយប្រអួលផង់ឬម្សៅស្ងួត សម្រាប់ទុកបរិភោគបានយូរ; មាន ២ យ៉ាងគឺ សដូវដុំ ធ្វើឲ្យជាដុំៗ, សដូវផង់ ធ្វើឲ្យនៅផង់រាយៗ; ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាលឬប្រើក្នុងវេលារត់លូនគេចចៀសពីមុខទ័ព : សដូវខៅតាក សដូវនិងបាយក្រៀម ។
-
សឌាង្គ
( ន.នាមសព្ទ )
[សៈឌាង ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឞឌាង្គ < ឞឞ៑ “៦” > ឞឌ៑ + អង្គ “អង្គ, ចំណែក”; ឆឡង្គ < ឆ “៦” ចុះ ឡ អាគម > ឆឡ + អង្គ) ចំណែក ៦ របស់រាងកាយគឺដៃ ២, ជើង ២, ក្បាល ១, ដងខ្លួន ១ : សឌាង្គជាអវយវៈសំខាន់របស់មនុស្ស ។ វេទាង្គ; ... ។
-
សណ្ដ
( ន.នាមសព្ទ )
[សន់-ដ ]
ហាម, កណ្ដាប់មាត់, រឹម ដែលដាក់បន្សាបថែមឲ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម : លើកសណ្ដទូក, ចងសណ្ដតៅ ។ ព. ប្រ. ចងសណ្ដ ឬ ដាក់សណ្ដ, ថែមសណ្ដ និយាយបំផ្លើសឬពន្លើសហួសពីហេតុពិត ។
- ត្រូវសណ្ដ ត្រូវគេបញ្ជោរក៏ឡើងជំនោរ ។
- លើកសណ្ដ និយាយលើកជើងឬនិយាយបញ្ជោរ ។
- ដីសណ្ដ គឺដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ ។
-
សណ្ដក
( កិ.កិរិយាសព្ទ )
ដកឬរដកឃ្លាតតែមិនទាន់របូតផុត : ពន្លួញសណ្ដកពីដំណាប់ ។ ថយចុះឬស្រកចុះជាងប្រក្រតី : ទឹកស្រកសណ្ដកពីមាត់ច្រាំង ។ ឃ្លាតឆ្អឹងសន្លាក់ : សណ្ដកដៃ ។ ស្រកសាច់ឬចុះសាច់ : នឿយសណ្ដកសាច់ ។
-
សណ្ដង់
( ន.នាមសព្ទ )
ក្បាលទងផ្លែឈើចំពួកខ្លះ ត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ : សណ្ដង់ផ្លែស្វាយ, សណ្ដង់ផ្លែខ្នុរ ។
-
សណ្ដា
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូក ច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរ ប្រើជាបន្លែឬអន្លក់បាន : វល្លិសណ្ដា, សម្លម្ជូរស្លឹកសណ្ដា ។ ឈ្មោះឈើមួយប្រភេទ សំបកជាស្រទាប់ៗ មានសរសៃ ប្រើការវេញធ្វើជាខ្សែបាន : ដើមសណ្ដា ។
-
សណ្ដាន់
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(មះដ័ន អ. ថ. ម៉ៈដាន់) ឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល ឬផ្លែដែលចិតហាលឲ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន : សម្លស្លឹកសណ្ដាន់, សម្លម្ជូរសណ្ដាន់, បង្កងស្ងោរជ្រក់ម្ជូរសណ្ដាន់ក្រៀម ។ មានពាក្យទំនៀមចាស់ថា ស្លត្រីប្រាកុំចោលម្ជូរសណ្ដាន់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>