Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សគ៌ៈ
( ន.នាមសព្ទ )
[ស័រ-គៈ ]
or ស័គ៌ៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សគ៌; សគ្គ) បរិច្ឆេទ, កណ្ឌ, កណ្ឌ, វគ្គ; ប៉ែក, ផ្នែក; ខ្សែ, ក្បាល (របស់គម្ពីរ, សាស្រ្តា, ក្រាំង, សៀវភៅ) : សេចក្ដីមួយសគ៌ៈ, សគ៌ៈ ទី ១, សគ៌ៈទី ២ ។ ការសាងឲ្យកើតឡើង, ការបង្កើត; ទីកើត, ដើមកំណើត; អ្វីៗដែលកើតមានឡើងតាមធម្មតា; ... ។
-
សគ្គ
( ន.នាមសព្ទ )
[ស័ក-គៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វគ៌) ឋានសួគ៌ ។
- សគ្គកថា សម្ដីសម្ដែងអំពីឋានសួគ៌, ពាក្យទេសនាប្រកាសអំពីឋានសួគ៌ ។
- សគ្គគាមី អ្នកដែលនឹងបានទៅកើតឯឋានសួគ៌ (បើស្ត្រីជា សគ្គគាមិនី) ។
- សគ្គមគ្គ ផ្លូវទៅឋានសួគ៌ (ផ្លូវសួគ៌) ។
- សគ្គមោក្ខ សួគ៌និងនិញ្វន ។
- សគ្គមោក្ខមគ្គ (--មោក-ខៈ--) ផ្លូវសួគ៌និងនិញ្វន ។
- សគ្គវាសី អ្នកនៅក្នុងឋានសួគ៌ (ទេវតាទួទៅ); បើស្ត្រីជា សគ្គវាសិនី ស្រីដែលកើតក្នុងឋានសួគ៌ (ស្រីសួគ៌) ។ល។
-
សង
( កិ.កិរិយាសព្ទ )
ឲ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឲ្យគេជាជំនួសរបស់ដែលខូច ដែលវិនាសព្រោះខ្លួន : សងបំណុល, សងថ្លៃស្រូវគេ ។ ហូរវិលត្រឡប់ឡើងវិញព្រោះមានទីទើសម្ខាង : ទឹកហូរសង ។ ធ្វើការតបឲ្យគេវិញ ព្រោះគេបានធ្វើឲ្យខ្លួនមុនរួចហើយ : សងដៃគេ ឬ សងវេរគេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេរ ន. ផង) ។ ឲ្យប្រាក់ឬឲ្យរបស់ទៅគេ ឲ្យគេបាត់ឈឺចិត្ត : សងជំងឺចិត្ត ។ សបសម្ដីទៅវិញ : សងសម្ដី ។ល។
-
សងខាង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ពីរខាង : ភ្នែកទាំងសងខាង, សងខាងផ្លូវ, សុខចិត្តទាំងសងខាង ។
-
សងសឹក
( កិ.កិរិយាសព្ទ )
ធ្វើអាក្រក់តបទៅរកវិញ, បំផ្លាញតបទៅវិញ, ចងពៀរតប : ម្ល៉េះហើយសងសឹកឲ្យត្រាតែបាន ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទីឃាវុកុមារ មុនមានការគិតសងសឹក ក្រោយមកបានភ្នកនឹក ដល់បណ្តាំនៃបិតា ។ ព្រះបាទព្រហ្មទត្ត ក៏ពុំភ្លាត់បង់ជន្មា ព្រោះការស្រាយវេរា នៃទីឃាវុបណ្ឌិត ។ល។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុជាតក) ។
-
សង៉ា
( គុ.គុនសព្ទ )
[សៈ-- ]
( ស.សៀម ( ភាសាសៀម ) )
(សងា់ អ. ថ. សៈង៉ា “ដែលជាទីគួរកោតក្រែង, ជាទីគួរគោរពរាប់អាន; ដែលគួរកោត, គួរស្ងើច”) ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា : រូបឆោមសង៉ា (ម. ប្រ., ច្រ. ប្រ. សង្ហា ជាង) ។
- សង៉ារាសី សង្ហារាសី (រាសីរុងរឿង) ។
-
សង់
( កិ.កិរិយាសព្ទ )
ប្រជុំគ្រឿងទព្វសម្ភារៈធ្វើឲ្យកើតបានជាលំនៅ : សង់ផ្ទះ, សង់សាលា, សង់រោង ។ ធ្វើស្ពាន : សង់ស្ពាន ។
-
សង់ខ្យា
( ន.នាមសព្ទ )
or ស័ងខ្យា
( ស.សៀម ( ភាសាសៀម ) )
(ស័ងខយា អ. ថ. --ខៈយ៉ា) ឈ្មោះនំមួយប្រភេទ ធ្វើដោយស៊ុតទាលាយស្ករ : នំសង់ខ្យា, សង់ខ្យាល្ពៅ ។
-
សង់គោល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដួលឬរលំខ្លាំង; បោល, រត់, ស្ទុះពេញទំហឹង : ដួលសង់គោល, បោលសង់គោល ។
-
សង់ជ្រោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដួលមិនរលំព្រោះទប់ដោយដៃនិងជើងជ្រែងចំកោងខ្លួន ដូចជាជ្រោងឲ្យនៅនឹងបាន : ដួលសង់ជ្រោង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>