Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្កល
( ន.នាមសព្ទ )
[សង់-កៈល៉ៈ ឬ--កល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គណៈ, ពួក, ក្រុម, បន, ហ្វូង; ការបូកឲ្យឃើញចំនួន, ការថែមចំនួនឲ្យច្រើនឡើង : ធ្វើសង្កលឲ្យឃើញចំនួន ។
-
សង្កល់
( ន.នាមសព្ទ )
ឈ្មោះអណ្តើកមួយប្រភេទ មាត្រធំសម្បុរខៀវក្រម៉ៅ : អណ្តើកសង្កល់ ។
-
សង្កា
( ន.នាមសព្ទ )
[សង់-កា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝង្កា) សេចក្ដីសង្ស័យ; សេចក្ដីខ្លាចក្រែង; ការប្រុងប្រយ័ត្ន, ការប្រុងប្រយ័ត្នក្រែងខុសទាស់, ក្រែងមិនសម្រេចដូចបំណង : មានសង្កា ។ ខ្មែរប្រើសំដៅសេចក្ដីថា “សន្យា, ប្តេជ្ញា” ក៏មាន : ធ្វើសង្កាទៅវិញទៅមក ។ ប្រើជា កិ. ក៏បាន : សង្កាពាក្យ, ត្រូវសង្កាគ្នាឲ្យប្រាកដប្រជា ។
-
សង្កាត់
( ន.នាមសព្ទ )
ប៉ែក, ឡែក, ផ្នែក, ខណ្ឌ : សង្កាត់ពាក្យ, សង្កាត់សេចក្ដី; មានជួរមានសង្កាត់, ដាក់ដោយសង្កាត់, ឈរជាសង្កាត់ៗ; ចៅសង្កាត់ ។
-
សង្ការ
( ន.នាមសព្ទ )
[សង់-កា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំស្ការ; សង្ខារ) សង្ខារ; ... ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង” និយាយបានតែជាមួយនឹងពាក្យថា “លើកសព” : លើកសពសង្ការ (លើកសពសង្ខារ); បើឲ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ ។
-
សង្ការ
( ន.នាមសព្ទ )
[សង់-ការ៉ៈ ឬ --កា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំករ ឬ សង្ការ) សំរាម ។
- សង្ការកូដ (សង់ការ៉ៈកូត) គំនរឬពំនូកសំរាម ។
- សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈឬ--ទក់) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្ត្រីជា សង្ការច្ឆទ្ទិកា ។
- សង្ការដ្ឋាន ឬ
- សង្ការធាន (សង់ការុ័ត-ឋាន ឬ--រ៉ៈធាន) កន្លែងចាក់សំរាម ។ កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់ ។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ ។
-
សង្ការី
( ន.នាមសព្ទ )
[សង់-ការ៉ី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្ត្រីដែលទើបរៀបការហើយថ្មីៗ; កញ្ញាដែលអន់ល្អហើយ, ក្រមុំចាស់ឬចាស់ក្រមុំ : នាងសង្ការី ។
-
សង្កាស
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝំកាស ឬ សង្កាស) ដែលដូចគ្នា, ដែលស្មើគ្នា; ដែលប៉ុនគ្នា ។ សង្កាសភណ្ឌ ឬ--វត្ថុ (សង់-កាសៈភ័ន ឬ--វ័ត-ថុ) របស់ឬវត្ថុដូចគ្នា, ប៉ុនគ្នា ។ សង្កាសរូប ឬ--សណ្ឋាន រូបឬទ្រង់ទ្រាយដូចគ្នា, ប៉ុនគ្នា, ប្រហែលគ្នា ។ល។
-
សង្កិណ្ណ
( ន.នាមសព្ទ )
[សង់កិន-ណៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្កីណ៌) ដែលចង្អៀតថ្តែ, ដែលញៀតញាត់, ណែនណាន់, តាន់តាប់; ដែលលាយគ្នា, ច្របូកច្របល់គ្នា ។
- សង្កិណ្ណគ្រឹះ ផ្ទះដែលចង្អៀតថ្តែថ្តុក ។
- សង្កិណ្ណជាតិ ជាតិលាយ (ជាតិកាត់); មនុស្សដែលមានជាតិលាយ (មនុស្សកាត់ជាតិ) ។
- សង្កិណ្ណដ្ឋាន ទីចង្អៀត, សម្ពាធដ្ឋាន ។
- សង្កិណ្ណបុត្រ ឬ
- --បុត្រី បុត្រឬបុត្រីលាយជាតិ (កូនកាត់) ។ល។
-
សង្កិន
( កិ.កិរិយាសព្ទ )
កិនហើយកិនទៀត, កិនរឿយៗ : សង្កិនឲ្យល្អិតម៉ដ្ឋ ។ ព. ប្រ. សង្កេត, ពិនិត្យ, ឈ្លេចឈ្លី ឲ្យឃើញជាក់ ឲ្យឃើញពិត : សង្កិនរក, សង្កិនឲ្យឆ្លើយ, សួរសង្កិន ។
- សង្កត់សង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កត់ ១ កិ.) ។
- សង្កេតសង្កិន សង្កេតឈ្លេចឈ្លីឲ្យឃើញពិត ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>