Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហីន
( គុ.គុនសព្ទ )
[ហី-នៈ ឬ ហិន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ, ដូចជា
- ហីនកម្ម អំពើឬការថោកទាប ។
- ហីនជាតិ ជាតិទាប ។
- ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។
- ហីនប្បណីត ឬ --ប្រណីត (--ន៉ាប់-ប៉ៈណេត ឬ--ប្រៈ--) ឧត្តមនិងថយថោក ។
- ហីនប្បណីតភាព ឬ--ប្រណីតភាព (--តៈភាប) ភាពឧត្តមនិងថយថោក ។
- ហីនភេទ ភេទទាប ។
- ហីនល័ក្ខណ៍ ឬ --ល័ក្សណ៍ (ហីនៈ ល័ក ឬ ហិន--) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក- មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា ។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍ ។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេគ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។
- ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ) ។
- ហីនវាចា ឬ--វាទ សម្តីថោកទាប, សម្តីខ្ជីខ្ជាឬផ្តេសផ្តាស ។
- ហីនវាទិន ឬ --វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្តេសផ្តាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្តីឥតតម្លៃ (បើស្រ្តីជា ហីនវាទិនី) ។ល។
-
ហីន --
(មើលក្នុងពាក្យ ហីន) ។
-
ហីនយាន
( ន.នាមសព្ទ )
[--នៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
យានថោកទាប; យានតូច ។ គុ. ដែលមានយានថោកទាបឬតូច ។ ឈ្មោះលទ្ធិឬពួកពុទ្ធសាសនិកដែលជាគូគ្នានឹងមហាយានកើតមានឡើងដោយពួកមហាយានសន្មតហៅ, សំដៅសេចក្ដីថា “យានតូចឬមានធម៌ជាយាននាំសត្វដ៏តូច”; ហៅ ថេរវាទី ឬ ទក្ខិណនិកាយ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាយាន ផង) ។
-
ហីរ
( ន.នាមសព្ទ )
[--រៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពេជ្រ ។
- ហីរការ ជាងច្នៃពេជ្រ (ស្រ្តីជា ហីរការិកា) ។
-
ហឹប
or ហិប
( ស.សៀម ( ភាសាសៀម ) )
(ហីប អ. ថ. ហ៊ីប) ប្រដាប់ធ្វើដោយឈើ, ដោយដែក, ដោយស្ពាន់ជាដើម មានសណ្ឋានបែបឡាំង មានគម្រប មានត្រចៀក មានថតឬឥតថតក៏មាន មានសោឬឥតសោក៏មាន សម្រាប់ដាក់វត្ថុផ្សេងៗ : សំពត់អាវមួយហឹបធំ, ប្រាក់មួយហឹបដែកតូច ។
- ហឹបជើងដំរី ប្រដាប់ធ្វើដោយឈើ មានសណ្ឋានមូលឈរមានថត មានគម្របឬឥតគម្របក៏មាន សម្រាប់ដាក់គ្រឿងម្លូស្លា ។
- ហឹបស្លា ប្រដាប់ធ្វើដោយឈើជាដើមមានរាងផ្សេងៗសម្រាប់ដាក់គ្រឿងម្លូស្លា ។ល។
-
ហឹរ
( គុ.គុនសព្ទ )
ដែលមានរសផ្សាក្តៅឆួល (ដូចយ៉ាងរសម្ទេសខ្មាំង, ម្រេច) : រសហឹរ, សម្លហឹរ (និយាយក្លាយជា ហើរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ដូចជា ខ្នុរ, ឆ្នាំកុរ, សម្បុរ ដែលនិយាយក្លាយជា ខ្នោរ, ឆ្នាំកោរ, សម្បោរ នោះដែរ) ។
-
ហឹសា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិង្សា) ។
-
ហឺ
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ឬហ៊ោដោយអស្ចារ្យ, ដោយរីករាយសប្បាយខ្លាំងឬដោយចំអកឲ្យគ្នា ។
-
ហឺត
( កិ.កិរិយាសព្ទ )
ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់ : ហឺតផ្សែងបារី, ជក់បារីហឺតផ្សែង ។ ប្រើជា ន. ក៏បាន : ជក់ពីរបីហឺត (< ហិត កិ. បា. ដែរ) ។
-
ហឺត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ហិតរោគ) ឈ្មោះរោគមួយប្រភេទមានអាការហបហត់ដកដង្ហើមវែងៗ ប៉ផ្តឺតប៉ផ្តក់ បណ្តាលមកពីស្លេស្ម៍ពិការក្នុងសួត : រោគហឺត ។ កិ. ដកដង្ហើមហបហត់វែងៗ ប៉ផ្តឺតប៉ផ្តក់ព្រោះរោគហឺត : គាត់កំពុងតែហឺតទៅណាមិនរួចទេ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>