Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហាក់
( និ.និបាតសព្ទ )
ដូចជា, ទំនងជា; កួនជា; លោជា : ហាក់នឹងថា, ហាក់នឹងទៅ ។
- ហាក់ក៏នឹងថា ដូចជានឹងថា ។
- ហាក់ជា ប្រហែលជា (ច្រើនប្រើក្នុងកាព្យ) ។
- ហាក់ដូច ឬ - ហាក់ដូចជា ក្រែងដូច, ប្រាកដដូច : បើយើងមិនទៅហាក់ដូចជាយើងមិនរាប់អានគេ ។
- ហាក់បើថា ដូចជាថា ។ល។
-
ហាក់ៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ភ្លាមៗ ដោយអាការកំពុងរហាក់ឬដោយនឿយហត់, អស់កម្លាំង : ទើបនឹងមកដល់ហាក់ៗស្រាប់តែឬដំណឹងមិនល្អ ។
-
ហាង
( គុ.គុនសព្ទ )
ល្វីងលាយប្រហាត (ដូចយ៉ាងរសទំពាំងឫស្សីព្រៃជាដើម) : រសហោង ។ ដែលធុំខ្មោះក្រហាត (ដូចយ៉ាងក្លិនសេះជាដើម) : ក្លិនហោង ។
-
ហាង
( ន.នាមសព្ទ )
(ចិ. ហ័ង; យ. យកមកប្រើជា ហាង; ស. ប្រើជា ...) ផ្ទះលក់ទំនិញធំៗ, ឃ្លាំងទំនិញ : ហាងលក់សំពត់គ្រប់យ៉ាង, តាំងហាង ។
-
ហាង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(កន្ទុយ : ខ្សែហាង ខ្សែកន្ទុយគឺខ្សែដែលតភ្ជាប់ពីចុងកែបមកពាក់ក្រោមគល់កន្ទុយសេះ : រឹតខ្សែអុកពាក់ខ្សែហាង រឹតខ្សែទ្រូងពាក់ខ្សែកន្ទុយ (ច្រើនប្រើក្នុងសាស្រ្តាទេសន៍បុរាណ ឬប្រើក្នុងពាក្យកាព្យបុរាណ) ។
-
ហាច់
( កិ.កិរិយាសព្ទ )
ត្រាច់ចរប៉ើចចុះប៉ើចឡើង មិននឹងនួន (ច្រើនប្រើចំពោះស្រ្តី) : ចុះហាច់ទៅរកប្រុសឯណាតាំងពីព្រលឹមដល់ព្រលប់ ? (ព. ទ.) ។
-
ហាច់ជា
( និ.និបាតសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ក្រែងតែ, ស្មានជា, ស្មានថា : ហាច់ជាគេមិនមក, ហាច់ជាស្រេចទៅហើយ (ប្រើតាមទម្លាប់និយាយ) ។
-
ហាដក
( ន.នាមសព្ទ )
[--ដក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មាស (សុវណ្ណ) ។
- ហាដកម័យ (--ដៈកៈម៉ៃ) ដែលធ្វើដោយមាស, ដែលយកមាសធ្វើ ។
- ហាដកវិចិត្រ (--ដៈកៈ--) ដែលវិចិត្ររចនាដោយមាស ។ល។
-
ហាណូយ
( ន.នាមសព្ទ )
ឈ្មោះក្រុងធំរបស់ដែនតុងកាំង (វៀតណាមខាងជើង) : ក្រុងហាណូយ ។
-
ហាត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជំនាញ, រៀនឲ្យស្ទាត់, ហ្វឹក : ហាត់សរសេរ, ហាត់គុន, ហាត់ភ្លេង ។
- ហាត់ប្រាណ
- ហាត់ខ្លួនឲ្យថ្នឹក, បង្វឹកខ្លួន; ហាត់ឲ្យយឺតសរសៃក្នុងខ្លួនជាដើម :
- ល្បែងហាត់ប្រាណ ល្បែងដែលនាំឲ្យយឺតសរសៃ, ឲ្យស្រួលខ្លួន, ឲ្យមានកម្លាំងច្រើន ឲ្យថ្នឹកក្នុងការលើកទម្ងន់ជាដើម; ល្បែងបុរាណយ៉ាងដូច ទាញព្រ័ត្រ, ចោលឈូង, លោតអន្ទាក់, ទាត់សី ជាដើម; ល្បែងសម័យឥឡូវដូចយ៉ាងហាត់ពត់ខ្លួន, ទាត់បាល់, វាយកូនគ្លី, ហាត់លោតតោង ជាដើម ។ វិជ្ជាមានបែបបទផ្សេងៗឲ្យហាត់ប្រាណ ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>