Khmer Dictionary: ហ្លាក់
Chuon Nath's Khmer-Khmer Dictionary
-
ហ្លាក់
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(ហ្ល័ក) បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់ : មានហ្លាក់ជាអាង (ម. ប្រ.) ។
- ហ្លាក់ខាំ (ល. ហ្ល័កគាំ អ. ថ. --ខាំ “បង្គោលមាស”) សមណស័ក្តិថ្នាក់ខ្ពស់របស់លាវ : លោកហ្លាក់ខាំ... ។
- ហ្លាក់ឋាន មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្តុតាង, គ្រឿងអាង : មានហ្លាក់ឋានជាសំអាង។
- ហ្លាក់មឿង គោលដែលបោះទុកជាផ្ចិតរបស់ស្រុក ។
- ហ្លាក់ហ្លែម ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញាហ្លាក់ហ្លែម ។ល។ (ប្រើជា ហ្ល័ក ក៏បាន) ។
-
ហ្លាក់ --
(មើលក្នុងពាក្យ ហ្លាក់) ។
-
ហ្លាក់ហ្លាំង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(សល័ក អ. ថ. សៈល៉ាក់ “ឆ្លាក់” + ហ្ល័ង “ខ្នង”) សរសេរសេចក្ដីបន្ថែមលើខ្នងពាក្យបណ្ដឹង : ហ្លាក់ហ្លាំងពាក្យ (ម. ប្រ.) ។ និយាយសម្រេចគ្នា, និយាយយកជាការប្រាកដប្រជា : ហ្លាក់ហ្លាំងគ្នាឲ្យដាច់ស្រេច, និយាយហ្លាក់ហ្លាំងគ្នា (ប្រើជា ហ្ល័កហ្ល័ង ក៏បាន) ។
Headley's Khmer-English Dictionary
-
ហ្លាក់
( n )
[lak]
- detail »
mark; post, cornerstone, boundary marker; essential clause, important point, base, basis, grounds, reason, argument