Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡាំប៉ា
( កិ.កិរិយាសព្ទ )
or លំប៉ា
( យ.យួន ( ភាសាយួន ) )
(ឡាំប៉ា Lâm- pa) ទម្លាប់ក្រាញតឹងទារពុំលែងឬរំអុក, ទទូច, ផ្តែកវេរ ក្រាញមិនទៅណា : ឡាំប៉ាយកទាល់តែបាន ។
- យំឡាំប៉ា យំទទូចមិនលែង, យំក្រាញនៅមិនទៅណា, យំបោកខ្លួនទធាក់ទម្លាកក្រាញ ។ យ. ខ្លះថា ឡាំយ៉ា Lâm-gia ។
-
ឡាំសាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ចិ.ចិន (ភាសាចិន) )
ផ្តាស, ផ្ដេសផ្តាស : ធ្វើឡាំសាំ, និយាយឡាំសាំ; សម្ដីឡាំសាំ (ព. ទ.) ។
-
ឡិកឡក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ (ព្រោះនៅជាក្មេងតូច) : ក្មេងតូចនិយាយឡិកឡក់; នៅក្មេងឡិកឡក់; និយាយឡិកឡក់ដូចជាកូនក្មេង ។
-
ឡិងឡង់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់ ។
-
ឡិងឡាំង
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី : ខ្ញុំទៅជាឡិងឡាំងគិតអ្វីមិនទាន់; គំនិតឡិងឡាំង ។
-
ឡិច
(មើលក្នុងពាក្យ លិច ២ ន.) ។
-
ឡិន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្លេន អ. ថ. ហ្លេ៎ន) ចៅទួត ។ ខ្មែរប្រើស្ទើរជាបរិវារសព្ទ សម្រាប់និយាយបានតែផ្សំជាមួយនឹងពាក្យ ចៅ ថា : ចៅឡិន ចៅទួតឬចៅដែលជាប់ក្រសែញាតិឆ្ងាយទៅហើយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រកូលញាតិផៅ ពីកូនដល់ចៅ រៀងដល់ចៅឡិន គួរប្រុងប្រយ័ត្ន កុំឲ្យហោចហិន គំនិតឲ្យឆ្អិន កុំឲ្យឃ្លៀងឃ្លាត ។ ពូជពង្សធ្លាប់ខ្ពស់ ធ្លាប់មានស័ក្តិយស ត្រូវរក្សាជាតិ កុំធ្វើលែនលន ឲ្យបង់មារយាទ ត្រូវយោងវង្សញាតិ ដោយក្តីឃ្មាតខ្មី ។ ខ្លួនបានធំថ្កើង កុំឲ្យចើងម៉ើង ឲ្យញាតិប្រុសស្រី គេធុញគេទ្រាន់ គេស្អប់មិនស្ដី សូវបង់អ្វីៗ កុំឲ្យបង់ឈ្មោះ ។
-
ឡិបឡុប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឡុបៗញ័រមាត់ញ័រ-កមិនសូវច្បាស់លាស់ : និយាយឡិបឡុប; សម្ដីឡិបឡុប; និយាយឡិបឡុបៗពិបាកស្ដាប់ណាស់ !
-
ឡិមឡុម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ឡិមឡុំ
ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ : សម្ដីឡិមឡុម; គំនិតឡិមឡុម; និយាយឡិមឡុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ត្រូវហាត់និយាយ កុំធ្វើរាយមាយ ឡិបឡុបឡិមឡុម កុំប្រើឫកពា ចច្រិមចច្រុម កណ្ដាលជំនុំ ឲ្យគេធុញទ្រាន់ ។ ការចេះព្រោះហាត់ សម្ដីព្រោះមាត់ ធ្លាប់ថ្នឹកគ្រប់គ្រាន់ បើឥតបានហាត់ រែងនឹកពុំទាន់ និយាយច្រើនភ័ន្ត នែៈៗញយៗ ។ សម្ដីជាឯក ត្រូវការជជែក ពាក្យពេចន៍មិនខ្សោយ បើអន់សម្ដី និយាយច្រើនធ្លោយ បាត់មុខបាត់ក្រោយ នែៈៗច្រំដែល ។
-
ឡឹប
( កិ.កិរិយាសព្ទ )
លួចកិបបន្លំលាក់ទុកខ្លះ, កិបបំបាត់យកខ្លះ : ឡឹបប្រាក់រាជការ, ឡឹបប្រាក់ពន្ធ និយាយថា ស៊ីឡឹប ក៏បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំប្រើកលឡឹប លៃលកកាញ់កិប បំបាត់បំបែរ យើងកើតជាមនុស្ស ស្រីប្រុសជាតិខ្មែរ ដឹងខុសត្រូវដែរ ត្រូវកាន់ទៀងត្រង់ ។ ព្រះពុទ្ធត្រាស់ថា សត្វក្នុងលោកា រាល់រូបរាល់អង្គ បើចង់បានសុខ ត្រូវខំផ្ចិតផ្ចង់ កាន់ធម៌ត្រង់ៗ សុខកើតមានឯង ។ មើលក្នុងពាក្យ ស៊ី ១ កិ. ។
<< Prev 1 2 3 4 5 6 ... 10 Next >>