Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡែឡ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ក្អែងក្អាងខ្លាំងៗឥតប្រយោជន៍ឥតគោរពកោតក្រែង : សម្ដីឡែឡ; និយាយឡែឡ ។ ឧ. សូរឡែៗឡៗរឿយៗ, សូររឡែរឡ ។
-
ឡែឡប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឲ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឲ្យឡប់គំនិត : សម្ដីឡែឡប់; និយាយឡែឡប់ ។ កិ. លីលាប់ : សត្វទាំងឡាយតែងឡែឡប់កើតស្លាប់ ឥតឈប់ឥតស្រាក (ព. បុ.) ។ ឧ. សូរឡែៗរឿយៗនាំឲ្យឡប់, រឡែរឡប់ (ម. ប្រ.) ។
-
ឡែៗ
( ឧ.ឧទានសព្ទ )
សូរស្រែកតឹងបំពង់កឮស្អាខ្លាំង : ស្រែកឡែៗ ។
-
ឡោ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លោ់ អ. ថ. ល៉ូ) ឈ្មោះព្រែសូត្រមួយប្រភេទ សាច់រហោកៗធ្វើមកពីប្រទេសចិន : ព្រែឡោ ។
-
ឡោក
( គុ.គុនសព្ទ )
( ព. ទ.ពាក្យទំនើប )
ហោករលុង : ម៉ាស៊ីនរថយន្តឡោក ។
-
ឡោម
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ល្ចœម អ. ថ. ល៉ម់) ព័ទ្ធឬចោមជុំវិញ, ចោមព័ទ្ធជុំវិញ : ឡោមជុំជិត, កងទ័ពឡោមបន្ទាយបច្ចាមិត្ត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មេទ័ពឈ្លាសស្ទាត់ សត្រូវឡោមព័ទ្ធ ក៏ឥតភ្លាំងភ្លឹក មិនស្លុតមិនស្លន់ មិនភ័ន្តវរវឹក ពួកខ្មាំងសន្ធឹក ក៏វាយតបាន ។ ជាមេជំនាញ ឈរបង់ជំទាញ នាំពលឲ្យហ៊ាន ទប់ទ័ពសត្រូវ អស់ផ្លូវរុករាន ពុំអាចទន្រ្ទាន រុកចូលមកទៀត ។ ប្រើជា ល៉ោម ក៏បាន ។
-
ឡៅ
( កិ.កិរិយាសព្ទ )
ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឲ្យនៅសំបកខាងក្នុងជមរំលីងឲ្យស្អាត : ឡៅដូចខ្ចី, ឡៅត្នោតខ្ចី ។ ចិតវៀលក្រឡឹងឲ្យស្អាត : ឡៅអំពៅ ។ កោរសក់ពីខាងជុំវិញ ទុកឲ្យនៅតែកំប៉ោយកណ្ដាល : ឡៅសក់, កោរឡៅ ។
-
ឡៅ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( ស.សៀម ( ភាសាសៀម ) )
(ល់ៅ អ. ថ. ល៉ាវ់ កិ. “និយាយរាប់រៀបរឿងរ៉ាវប្រាប់, ថ្លែងរឿងរ៉ាវឲ្យអ្នកដទៃស្ដាប់, និយាយតំណាលរឿងរ៉ាវប្រាប់; សូត្ររៀន, ទន្ទេញ”) ដែលស្រែកហៅឮច្បាស់ឆ្ពោះត្រង់ក្នុងទីមើលគ្នាឃើញឬដែលនិយាយឮខ្លាំងៗ ច្បាស់ៗ : ស្រែកហៅឡៅ, និយាយឡៅៗ។
-
ឡៅ
(មើលក្នុងពាក្យ ឡៅតេង) ។
-
ឡៅតេង
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ថ្នាក់ខាងលើ, ជាន់ខាងលើ (នៃគ្រឹហា) : នៅលើឡៅតេង, ដាក់ទំនិញលើឡៅតេង ។ ចិនកើតនៅស្រុកអាយប្រើកាត់ខ្លីត្រឹមតែ ឡៅ ក៏មាន : ដាក់អីវ៉ាន់លើឡៅ ។
<< Prev 1 ... 5 6 7 8 9 10 Next >>