Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អកតវេទិតា
( ន.នាមសព្ទ )
[អៈកៈតៈ--]
( បា.បាលី ( បាលីភាសា ) )
ភាវៈនៃបុគ្គលអ្នកមិនតបគុណឬមិនគិតនឹងតបឧបការគុណគេ ។
-
អកតវេទិនី
[អៈកៈតៈ--]
មើលក្នុងពាក្យ អកតវេទី ។
-
អកតវេទី
( ន.នាមសព្ទ )
[អៈកៈតៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អក្ឫតវេទិន៑) អ្នកដែលមិនតបឬមិនគិតនឹងតបឧបការគុណគេ; បើស្ត្រីជា អកតវេទិនី ។ ព. ផ្ទ. កតវេទី, កតវេទិនី ។
-
អកនិដ្ឋ
( ន.នាមសព្ទ )
[អៈកៈនិត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកនិឞ្ឋ) ឈ្មោះឋានសុទ្ធាវាសជាន់ទី ៥ : ឋានអកនិដ្ឋ; ហៅ អកនិដ្ឋា ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធាវាស>សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ទៀតផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកៈនិត-ឋៈ, ដូចជា អកនិដ្ឋព្រហ្ម ព្រហ្មក្នុងឋានអកនិដ្ឋ ។
- អកនិដ្ឋភព ភពឬឋានអកនិដ្ឋ ។ល។
-
អកនិដ្ឋា
[អៈកៈនិត-ឋា]
មើលក្នុងពាក្យ អកនិដ្ឋ ។
-
អកប្បិយ
( គុ.គុនសព្ទ )
[អៈក័ប-ប៉ិយ៉ៈ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកប្បិយ; អកល្បិយ) ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម : របស់អកប្បិយៈ ។ ព. ផ្ទ. កប្បិយ ឬ --យៈ ។
- អកប្បិយបរិក្ខារ បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឲ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់ ។
- អកប្បិយភណ្ឌ របស់ជាអកប្បិយៈ ។
- អកប្បិយភោជន ភោជនដែលមិនគួរបរិភោគ ។
- អកប្បិយមំសៈ ឬ - --មំសំ (--មុ័ង-សៈ ឬ --មុ័ង-ស័ង) សាច់ដែលមិនគួរបរិភោគ (យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើម ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតឆាន់) ។
- អកប្បិយវត្ថុ វត្ថុជាអកប្បិយៈ គឺអ្វីៗដែលមានបញ្ញត្តិហាមមិនឲ្យប្រើប្រាស់ឬមិនឲ្យបរិភោគ ។
- អកប្បិយវោហារ សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ ។ល។
-
អកម្មកិរិយា
( ន.នាមសព្ទ )
[អៈក័ម-ម៉ៈកិ-រ៉ិយ៉ា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកម៌ក្រិយា) កិរិយាសព្ទដែលកាលណានិយាយមិនបាច់ដាក់អំពើដែលត្រូវធ្វើមកផងទេ, ដូចជា ដេក, ដួល, ឈរ, អង្គុយ ជាដើម : ដេកលើគ្រែ, ដួលលើផែនដី, ឈរលើរានហាល, អង្គុយក្នុងបន្ទប់; ហៅ អកម្មធាតុ ក៏បាន (ព. វ.) ។ ព. ផ្ទ. សកម្មកិរិយា, សកម្មធាតុ ។
-
អកម្មធាតុ
( ន.នាមសព្ទ )
[អៈក័ម-ម៉ៈធាត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកម៌--) មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម (ព. វ.) ។ ព. ផ្ទ. សកម្មធាតុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អកម្មកិរិយា>អកម្មកិរិយា ទៀតផង) ។
-
អកយំ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងមួយប្រភេទ មានលំនាំបទអណ្ដឺតអណ្ដកគន្លាក់គន្លើនគ្រលួច ស្រដៀងនឹងសូរសព្ទអកយំ : ភ្លេងអកយំ ។
-
អករណីយ
( គុ.គុនសព្ទ )
[អៈកៈរ៉ៈណីយ៉ៈ ឬ--ណី; បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --ណីយ៉ៈ]
( បា.បាលី ( បាលីភាសា ) )
ដែលមិនគួរធ្វើ, ដែលមិនគប្បីឬមិនត្រូវធ្វើ : អំពើនុះជាអករណីយ ។ ព. ផ្ទ. ករណីយ ។
- អករណីយកម្ម អំពើឬការដែលមិនគួរធ្វើ ។
- អករណីយកិច្ច កិច្ចដែលមិនគួរធ្វើ; កិច្ចដែលសមណៈមិនត្រូវធ្វើដោយដាច់ខាត ។ល។
<< Prev 1 2 3 4 5 6 ... 20 Next >>